របួសដៃរបស់ អ៊ុំ វិចិត្រ ទោះបីជាសះស្បើយក៏មិនប្រាកដអាចលេងបាន១០០ភាគរយ

By |

នៅក្នុងប្រកួតមិត្តភាពកាលពីម្សិលមិញ នៅលើពហុកីឡដ្ឋានជាតិ បញ្ចប់ទៅដោយលទ្ធផល ក្រសួងការពារជាតិ ១ទល់១ Negeri Sembilan។ ខណៈអ្នកចាំទី អ៊ុំ វិចិត្រ របស់ក្រសួងការពារជាតិ បានរងរបួសរយះហែកសាច់ត្រង់កូនដៃខាងឆ្វេងដោយត្រូវដេរអស់៧ថ្នេរ។

របួសដៃខាងឆ្វេងនេះ គឺធ្លាប់ម្តងហើយដោយឈឺអស់រាំរ៉ៃរាប់ឆ្នាំទំរាំត្រលប់មកលេងបាល់ទាត់វិញបានមកដល់សព្វថ្ងៃ។

« របួសប្រហែលត្រូវការពេល មួយខែ រឺមួយខែកន្លះ ទើបអាចជាសះស្បើយវិញបាន ប៉ុន្តែមិនប្រាកដថាអាចលេងបាន១០០ភាគរយនោះទេដោយសារដៃខាងឆ្វេងដដែរ និងរហែកសាច់នៅចន្លោះកូនដៃ »។ សម្តី អ៊ុំ វិចិត្រ។

អត្ថបទពាក់ព័ន្ធ៖ អ៊ុំ វិចិត្រ ត្រលប់មកលេង៩០នាទីវិញ ក្រោយអវត្តមានជិត២ឆ្នាំ ដោយសាររបួសបាក់ឆ្អឹងដៃ

26230702_1965283920462925_1788866464743559931_n