ក្រុម​ភ្ញៀវម៉ាឡេស៊ី យក​ឈ្នះ​ម្ចាស់​ស្រុក​​ភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀងដូចគ្នា (វីដេអូ)

By |

ក្រុម​បាល់ទាត់​ម្ចាស់​ស្រុក​ចំនួន​២​​របស់​កម្ពុជា គឺ​ភ្នំពេញក្រោន និង​ព្រះខ័នរាជស្វាយរៀង សុទ្ធ​តែ​ចាញ់​ក្រុម​​មក​ពី​លីគ​កំពូល​របស់​ប្រទេស​ម៉ាឡេស៊ី ដូចគ្នា​នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​៦ខែ​មករា ឆ្នាំ​​២០១៨ នេះ។ ក្រុម​ម្ចាស់​ផ្ទះ​ភ្នំពេញក្រោន បាន​ប្រកួត​ចាញ់​ក្រុម​Negeri Sembilan FA ៣ទល់០ ​លើ​ទីលាន​កីឡដ្ឋាន​ RSN Stadium ហើយ​ក្រុម Terengganu FC បាន​យក​ឈ្នះ​​ក្រុម​ព្រះខ័នរាជស្វាយរៀង ១ទល់០ លើ​ទីលាន​ពហុ​កីឡដ្ឋាន​​ជាតិ៕