មិត្តភាពក្លិបអន្តរជាតិកម្ដៅសាច់ដុំ មាន១ប្រកួត ក្រសួងការពារជាតិ ប៉ះ Terengganu FC ល្ងាចនេះ

By |

ក្លិបបាល់ទាត់ក្រសួងការពារជាតិ នឹងធ្វើការប្រកួតមិត្តភាពកម្ដៅសាច់ដុំ ជាមួយក្លិប ទើបតែឡើងលីគកំពូលម៉ាឡេស៊ី  Terengganu FC ដែលជាក្លិបរបស់កីឡាករ ធារី ចន្ថាប៊ីន ប្រកបអាជីពជាមួយផងដែរនោះ ក្នុងដំណើរប្រកួតលក្ខណៈទេសចរណ៍។

ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី ០៨ ខែ មករា ឆ្នាំ ២០១៨ នេះ នៅវេលាម៉ោង ៦:៣០ នាទីរសៀល នាពហុកីឡដ្ឋានជាតិ។

ក្លិបទាំង ២ ទើបតែធ្វើការប្រកួតរួចរាល់ផងដែរ កាលពីប៉ុន្មានថ្ងៃមុន ពោលគឺ ក្រសួងការពារជាតិ ទើបតែប្រកួតស្មើជាមួយក្លិបមកពីលីគម៉ាឡេស៊ី ដូចគ្នា Negeri Sembilan FA  ដោយលទ្ធផល ១ទល់១ ខណៈក្លិប Terengganu FC ទើបតែប្រកួតឈ្នះ ក្លិបព្រះខ័នរាជស្វាយរៀង ០ទល់១ កាលពីថ្ងៃទី០៦ ខែមករា។

ជំនួបនេះអាចនិយាយបានថាជាជំនួបលើកដំបូងសម្រាប់ក្រុមទាំង ក្នុងប្រវត្តិសាស្រ្ត បើទោះបីជាស្ថិតក្នុងជំនួបមិត្តភាពកម្ដៅសាច់ដុំក្រៅផ្លូវការក៏ដោយ។

សូមបញ្ចាក់ជាថ្មីថា ការប្រកួតនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិ ខណៈការចូលទស្សនាគឺពុំមានការទិញសំបុត្រឡើយ៕