ក្លិបថ្មីរបស់ វឌ្ឍនាកា ឈ្នះ ស្របពេលក្លិបថ្មីរបស់ សុខផេង បរាជ័យក្នុងជំនួបមិត្តភាពកាលពីម្សិលមិញ

By |

ក្លិបថ្មីរបស់ ចាន់ វឌ្ឍនាកា ( Pahang FA ) និងក្លិបថ្មីរបស់ កែវ សុខផេង ( PKNP FC ) សុទ្ធតែមានការប្រកួតដូចគ្នាកាលពីល្ងាចថ្ងៃទី ០៧ ខែ មករា ម្សិលមិញនៅក្នុងជំនួបមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំ រវាងក្លិបនិងក្លិប ដើម្បីត្រៀមខ្លួនសម្រាប់រដូវកាលថ្មី។

ការប្រកួតគឺមានដូចជា ក្លិប Pahang FA ដែលស្ថិតនៅក្នុងដំណើរប្រកួតបែបទេសចរនៅប្រទេសថៃ បានជួបប្រកួតជាមួយ ក្លិបដែលត្រៀមឡើងមកលីគកំពូលថៃរដូវកាលនេះ Air Force United FC ខណៈក្លិប PKNP FC ប្រកួតមិត្តភាពដូចគ្នាតែនៅក្នុងស្រុក ជាមួយក្រុមរួមលីគ PKNS FC។

ជាលទ្ធផលគឺបញ្ចប់ទៅដោយ ក្លិបថ្មីរបស់ ចាន់ វឌ្ឍនាកា ( Pahang FA ) បានយកឈ្នះ Air Force United FC ដោយលទ្ធផល ១ទល់៤ គ្រាដែល ចាន់ វឌ្ឍនាកា ក៏បានបង្ហាញខ្លួននៅក្នុងការប្រកួតនេះដូចគ្នា។

WAF-CV11-With-Pahang-FA

ដោយឡែកក្លិបថ្មីរបស់ កែវ សុខផេង ( PKNP FC ) បានប្រកួតចាញ់ក្រុមរួមលីគកំពូលម៉ាឡេស៊ី PKNS FC ដោយលទ្ធផល ១ទល់៣ និងមានវត្តមាន កីឡាករ កែវ សុខផេង ចូលរួមបង្ហាញខ្លួនដូចគ្នាផងដែរ។

26169706_1971883643132686_4977000432855078372_n

26196045_1971883486466035_7716847624983095356_n

 

 

រូបភាព៖ ហ្វេសប៊ុកផ្លូវការ Air Force United FC / PKNP FC