កីឡាករវ័យ២០ឆ្នាំរបស់ក្លិប ភ្នំពេញក្រោន ទទួលបានតួនាទីជាគ្រូបង្វឹក

By |

ក្រោយបាត់មុខពីក្លិបភ្នំពេញក្រោន អស់រយៈពេល១ឆ្នាំកន្លងមកនេះ កីឡាករ ស្រាំង ទិត្យឈី បានទទួលនាទីជាគ្រូបង្វឹកដឹកនាំក្រុមយុវជននៅសាលាឯកជនមួយនារាជធានីភ្នំពេញ ដើម្បីធ្វើការប្រកូតពានរង្វាន់។

បុរសវ័យទើប២០ឆ្នាំ បានប្រាប់មក WAF ថាតួនាទីគ្រូបង្វឹកជាក្តីសម្រ៉ៃនាថ្ងៃអនាគត ដោយសារខ្លួននៅក្មេងពេកទើបពុំអាចចួលរួមរៀនវគ្គគ្រូបង្វឹករៀបចំដោយសហព័ន្ធបាល់ទាត់កម្ពុជា ដើម្បីយកអាជ្ញាប័ណ្ណគ្រូបង្វឹក ( Coaching License ) ដោយបានត្រឹមដឹកនាំក្រុមយុវជននៅសាលា ខណៈក៏ពុំមានការប៉ះពាល់ដល់ពេលវេលាហ្វឹកហាត់ និងប្រកួត ជាមួយក្លិប ភ្នំពេញក្រោន។

tit-chhy

ខ្សែការពារ រូបនេះបានចាកចេញពី ភ្នំពេញក្រោន នាដើមឆ្នាំ២០១៧ ក្រោមកិច្ចសន្យាខ្ចីជើងទៅ ខេមបូឌានថាយហ្គឺរ នាឆ្នាំដដែលគ្រាក្លិប វិសាខា បានសម្រេចខ្ចីជើងបន្ត ទិត្យឈី លេងនៅលីគលំដាប់ទី២ ខណៈជាកីឡាករម្នាក់ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក ហុក សុជីវ័ន្ត នៅក្លិបចំនួន២ពោលគឺ ខេមបូឌានថាយហ្គឺរ និង វិសាខា។

គួរបញ្ជាក់ថាកីឡាករ ស្រាំង ទិត្យឈី មានស្រុកកំណើតមកពីខេត្តស្ទឹងត្រែង ដោយបានចូលរួមជាមួយក្លិបភ្នំពេញក្រោន នៅឆ្នាំ ២០១១ ក្នុងនាមជាយុវជនអាយុក្រោម ១៣ ឆ្នាំ។ រយៈពេលត្រឹម ៥ ឆ្នាំយុវជនរូបនេះត្រូវបានតម្លើងមកលេងក្នុងឈុតធំនៃក្លិបបភ្នំពេញក្រោន កាលពីរដូវកាល២០១៦ និងបង្ហាញខ្លួនបាន ៤ ប្រកួតផងដែរក្នុងនាមជាខ្សែការពារកណ្ដាល៕