ក្រសួងការពារជាតិ លត់ក្រុមមកពីម៉ាឡេសុី Terengganu FC ក្នុងលទ្ធផល ៦ទល់៣ មុននេះបន្តិច នៅពហុកីឡដ្ឋានជាតិ

By |

ក្រសួងការពារជាតិ បានលត់ក្រុម Terengganu FC របស់កីឡាករ ធារី ចន្ថាបុីន ក្នុងលទ្ធផល ៦ទល់៣ ក្នុងជំនួបការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំ មុននេះបន្តិច នៅលើវាលស្មៅនៃពហុកីឡដ្ឋានជាតិ។

ការប្រកួតបញ្ចប់ទៅដោយមានគ្រាប់បាល់កើតឡើងចំនួន ៨គ្រាប់ ពោលខាងក្រុមទ័ព រកបាន ៦គ្រាប់ជាមួយសមាសភាពកីឡាករចំនួន ៥រូប គឺកីឡាករសញ្ជាតិកូរ៉េខាងត្បូង Lee Junh Yeob ២គ្រាប់ម្នាក់ឯង, កីឡាករ Noh Sang Min, កីឡាករ No Dae Ho, កីឡករ កាន់ ពិសាល និងកីឡាករសញ្ជាតិជប៉ុន Yudai Ogawa រកបានម្នាក់១គ្រាប់ ខណៈខាងភ្ញៀវ Terengganu FC វិញរកបានគ្រាប់បាល់ចំនួន ៣គ្រាប់ផងដែរ ពោលគឺកីឡាករ Lee Tuck, Hermann Brice Kipre និងកីឡាករ Kim Hyeon Woo រកបានម្នាក់១គ្រាប់ផងដែរ។

បញ្ជាក់ថា ក្រុមជើងឯករងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១៧នេះ បានត្រឹមស្មើគ្នា ១ទល់១ ជាមួយក្រុម Negeri Sembilan FC របស់ម៉ាឡេសុី កាលពីថ្ងៃទី ០៥ ខែ មករា ឆ្នាំ ២០១៨កន្លងទៅ នៅលើទីលាននៃពហុកីឡដ្ឋានជាតិផងដែរ៕