ក្រឡេកមើលកម្មវិធីប្រកួតរបស់ បឹងកេត ក្នុងពានរង្វាន់ AFC Cup 2018 ធ្វើឡើងនៅថ្ងៃណាខ្លះ

By |

បន្ទាប់ពីបានក្លាយជាជើងឯកនៃលីគកំពូលកម្ពុជា ជាផ្លូវការ ក្លិបបាល់ទាត់បឹងកេត នឹងត្រូវឡើងទៅប្រកួតនៅក្នុងពូល F ជាមួយក្លិប ៣ ផ្សេងទៀតដែលរួមមកពីលីគកំពូលសិង្ហបុរី, មីយ៉ានម៉ា និងភីលីពីន ខណៈការប្រកួតនឹងធ្វើឡើងលក្ខណៈវិលជុំសន្សំពិន្ទុ ប្រកួតចំនួន ២ ជើង (ក្នុងដី និងក្រៅដី)។

ក្លិបទាំង ៣ ដែលនៅពូលជាមួយបឹងកេត រួមមានក្លិបមកពីសិង្ហបុរី ( Home United ) ក្លិបមកពីមីយ៉ានម៉ា ( Shan United ឬក៏ Yadanarbon FC ) និងក្លិបមកពីភីលីពីន ( Ceres-Negros FC ឬក៏ F.C. Meralco Manila )។

ក្រុមរួមពូលចំនួន២ ក្លិប Ceres-Negros និងក្លិប Shan United នៅមិនទាន់ប្រាកដកៅអី ១០០ភាគរយនៅឡើយទេ ដោយសារមានភារកិច្ចប្រកួតជម្រុះក្នុងពានរង្វាន់ដែលមានកម្រិតលើនេះ ពោលគឺពានរង្វាន់សម្រាប់ក្លិបបាល់ទាត់ប្រចាំទ្វីបបអាស៊ី ( AFC Champions League 2018 ) ឆ្នាំ២០១៨ វគ្គជម្រុះជុំទី១។

បែបនេះក្ដីកម្មវិធីប្រកួតក៏ត្រូវបានកំណត់រួចរាល់ផងដែរ ដោយប្រកួតបើកឆាក ក្លិបបឹងកេត នឹងត្រូវប្រកួតជាមួយក្លិបមកពីហ្វីលីពីន រវាង Ceres-Negros FC ឬក៏ F.C. Meralco Manila នៅថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០១៨ នៅទឹកដីនៃប្រទេសហ្វីលីពីន។

ខាងក្រោមគឺជាកម្មវិធីប្រកួតទាំងស្រុងសម្រាប់ក្លិបបឹងកេត នៅក្នុងពូល F៖

កាលបរិច្ឆេទប្រកួត

ក្រុម

ប្រកួតទល់

ក្រុម

កីឡដ្ឋាន

ថ្ងៃទី ១៣ ខែ កុម្ភៈ

Ceres-Negros / Meralco Manila

Vs

បឹងកេត

ទឹកដីនៃប្រទេសហ្វីលីពីន

ថ្ងៃទី ២៧ ខែ កុម្ភៈ

បឹងកេត

Vs

Shan United / Yadanarbon FC

កីឡដ្ឋានជាតិ

ថ្ងៃទី ០៧ ខែ មិនា

បឹងកេត

Vs

Home United

កីឡដ្ឋានជាតិ

ថ្ងៃទី ១៣ ខែ មិនា

Home United

Vs

បឹងកេត

ទឹកដីនៃប្រទេសសិង្ហបុរី

ថ្ងៃទី ១១ ខែ មេសា

បឹងកេត

Vs

Ceres-Negros / Meralco Manila

កីឡដ្ឋានជាតិ

ថ្ងៃទី ២៥ ខែ មេសា

Shan United / Yadanarbon FC

Vs

បឹងកេត

ទឹកដីនៃប្រទេសមីយ៉ាន់ម៉ា

ចំពោះកម្មវិធីប្រកួតចុងក្រោយ ក្រុមការងារ We Are Football នឹងជម្រាបជូនបន្ថែមពេលក្រោយ។

*** ករណីក្រុមទាំង២ ( ក្លិប Ceres-Negros និងក្លិប Shan United ) ប្រកួតជម្រុះ ចាញ់នោះនឹងត្រូវធ្លាក់មកប្រកួតពាន AFC Cup 2018 នេះជាផ្លូវការ។ ករណីមួយទៀត បើសិនជាក្រុមទាំង២ អាចឆ្លងផុតការប្រកួតជម្រុះ រហូតដល់អាចឡើងទៅប្រកួតដល់វគ្គបែងចែកពូល នោះនឹងមានក្រុមជំនួសសម្រាប់ ក្លិប Ceres-Negros នឹងត្រូវជំនួសដោយក្លិបលេខ៣ លីគកំពូលហ្វីលីពីន F.C. Meralco Manila ខណៈ ក្លិប Shan United នឹងត្រូវជំនួសដោយក្លិបលេខ៣ ដូចគ្នានៃលីគកំពូលមីយ៉ាន់ម៉ា Yadanarbon FC៕