មើលសកម្មភាពកីឡាករធ្វើតេស្តសមត្ថភាពជាមួយ ក្រសួងការពារជាតិ រកបាន៦គ្រាប់ ជួយអោយក្លិបឈ្នះ ក្រុម Terengganu FC

By |

កាលពីល្ងាចថ្ងៃតី ០៨ ខែ មករា ឆ្នាំ ២០១៨ ក្រសួងការពារជាតិ បានលត់ក្រុម Terengganu FC របស់កីឡាករ ធារី ចន្ថាបុីន ក្នុងលទ្ធផល ៦ទល់៣ ក្នុងជំនួបការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំ នៅលើវាលស្មៅនៃពហុកីឡដ្ឋានជាតិ។

ការប្រកួតដែលបញ្ចប់ទៅដោយមានគ្រាប់បាល់កើតឡើងចំនួន៩គ្រាប់នេះ  គឺកើតចេញពីខាងក្រុមក្រសួងការពារជាតិ រកបាន៦គ្រាប់ ជាមួយសមាសភាពកីឡាករចំនួន៥រូប និងសុទ្ធសឹងតែជាកីឡាករដែលធ្វើតេស្តជាមួយក្លិប រួមមាន កីឡាករសញ្ជាតិកូរ៉េខាងត្បូង Lee Junh Yeob ២គ្រាប់ម្នាក់ឯង, កីឡាករ Noh San Min, កីឡាករ No Dae Ho, កីឡាករ កាន់ ពិសាល និងកីឡាករសញ្ជាតិជប៉ុន Yudai Ogawa រកបានម្នាក់១គ្រាប់។

រីឯខាងក្រុមភ្ញៀវ Terengganu FC វិញរកបានគ្រាប់បាល់ចំនួន ៣ គ្រាប់ផងដែរ ពោលទាត់ចូលទីដោយកីឡាករ Lee Tuck, Hermann Brice Kipre និងកីឡាករ Kim Hyeon Woo ម្នាក់១គ្រាប់ ស្របពេលដែលកីឡាករ ធារី ចន្ថាបុីន ដែលជាសមាជិកនៃក្លិបនេះផងដែរ បានចូលបង្ហាញខ្លួននៅវគ្គទី២៕

ខាងក្រោមគឺជាសកម្មភាពនៃការប្រកួតរវាងក្រុមទាំង២៖

FRI_NDM_VS_TGFC_9448

FRI_NDM_VS_TGFC_9449

FRI_NDM_VS_TGFC_9450

FRI_NDM_VS_TGFC_9451

FRI_NDM_VS_TGFC_9454

FRI_NDM_VS_TGFC_9471

FRI_NDM_VS_TGFC_9487

FRI_NDM_VS_TGFC_9494

FRI_NDM_VS_TGFC_9497

FRI_NDM_VS_TGFC_9523

FRI_NDM_VS_TGFC_9543

FRI_NDM_VS_TGFC_9548

FRI_NDM_VS_TGFC_9549

FRI_NDM_VS_TGFC_9554

FRI_NDM_VS_TGFC_9561

FRI_NDM_VS_TGFC_9568