Terengganu FC ប្រកួតមិត្តភាពចុងក្រោយ ទល់នឹង ភ្នំពេញក្រោន ល្ងាចនេះ មួយប្រកួតទៀតមុនត្រលប់ទៅម៉ាឡេស៊ីវិញ

By |

ក្លិប ទើបតែឡើងលីគកំពូលម៉ាឡេស៊ី  Terengganu FC ដែលជាក្លិបរបស់កីឡាករ ធារី ចន្ថាប៊ីន ប្រកបអាជីពជាមួយផងដែរនោះ នឹងធ្វើការប្រកួតមិត្តភាពកម្ដៅសាច់ដុំមួយប្រកួតទៀត ទល់នឹងក្លិបបាល់ទាត់ភ្នំពេញក្រោន ក្នុងដំណើរប្រកួតលក្ខណៈទេសចរណ៍ មុនត្រលប់ទៅប្រទេសម៉ាឡេស៊ីវិញ។

ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី ០៩ ខែ មករា ឆ្នាំ ២០១៨ នេះ នៅវេលាម៉ោង ៦:៣០ នាទីល្ងាច នាកីឡដ្ឋាន RSN ដែលជាទឹកដីរបស់ក្លិបភ្នំពេញក្រោនផ្ទាល់ ខណៈការចូលទស្សនាគឺពុំមានការលក់សំបុត្រឡើយ។

ក្លិបទាំង ២ ទើបតែធ្វើការប្រកួតរៀងៗខ្លួនផងដែរ កាលពីពេលថ្មីៗនេះ ពោលគឺ ភ្នំពេញក្រោន ទើបតែប្រកួតចាញ់ក្លិបមកពីលីគម៉ាឡេស៊ី ដូចគ្នា Negeri Sembilan FA  ដោយលទ្ធផល ០ទល់៣ ខណៈក្លិប Terengganu FC ទើបតែប្រកួតឈ្នះ ក្លិបព្រះខ័នរាជស្វាយរៀង ០ទល់១ កាលពីថ្ងៃទី០៦ ខែមករា ប៉ុន្តែបានចាញ់ ក្រសួងការពារជាតិ យ៉ាងចាស់ដៃ ៦ទល់៣ កាលបីម្សិលមិញ។

បញ្ជាក់ថា នេះគឺជាប្រកួតចុងក្រោយរបស់ Terengganu FC ហើយនៅក្នុងដំណើរទេសចរណ៍មកកាន់ប្រទេសកម្ពុជា មុននឹងក្រុមនេះត្រលប់ទៅមាតុប្រទេសវិញនៅថ្ងៃស្អែក ដើម្បីត្រៀមប្រកួតក្នុងពានមិត្តភាពក្រៅផ្លូវការ Y.A.B Menteri Besar Terengganu’s Cup ដែលនឹងចាប់ផ្តើមការប្រកួតពីថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០១៨ ខាងមុខ ដោយមានក្រុមចូលរួមមកពីលីគកំពូលម៉ាឡេសុី Pahang FA របស់កីឡាករ ចាន់ វឌ្ឍនាកា ក្រុម Melaka United និងក្រុមនៃលីគលំដាប់ទី២ Terengganu FC II ផងដែរ៕