ឱកាសក្លាយជាកីឡាករបាល់ទាត់អាជីពដោយចូលរួមធ្វើតេស្តជាមួយក្លិប ណាហ្គាវើល​

By |

ក្លិបណាហ្គាវើល ដែលប្រកបអាជីពនៅលីគកំពូលកម្ពុជា កំពុងតែធ្វើការតេស្ដសមត្ថភាព និងជ្រើសរើសកីឡាករយុវជនអាយុចាប់ពី ១៦ ដល់ ២២ឆ្នាំ ដែលមានក្ដីស្រម៉ៃចង់ក្លាយជាកីឡាករអាជីព នៅខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី ០៩ដល់ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០១៨ រៀងរាល់ម៉ោង ០៨:០០ នាទីព្រឹក ដល់ម៉ោង ០៥:០០ នាទីល្ងាចផងដែរ។

លោក មាស ចាន់ណា គ្រូបង្វឹកក្រុមជើងឯករងពានសម្តេចតេជោ ហ៊ុន សែន ឆ្នាំ ២០១៧ បានបង្ហោះលើគណនីហ្វេសប៊ុករបស់ខ្លួនយ៉ាងដូច្នេះថា៖« មន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ស្ពឺ សូមស្វារគមន៍ ប្អូនៗមានបំណងចង់ធ្វើតេស្ដដើម្បីក្លាយខ្លួនជាកីឡាករអាជីពគឺអាចមកយកពាក្យបាន ចាប់ពីថ្ងៃទី៩រហូតដល់ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១៨ វេលាម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច»។

សូមរំលឹកថា ណាហ្គាវើល នៅលីគកំពូលកម្ពុជារដូវកាល២០១៧នេះ បានត្រឹមចំណាត់ថ្នាក់លេខ ៤ប៉ុណ្ណោះក្រោយចាញ់ ក្រសួងការពារជាតិ ក្នុងវគ្គជម្រុះយកលេខ៣ ខណៈនៅក្នុងពានសម្តេចតេជោ ហ៊ុន សែនវិញ បានត្រឹមជើងឯករងក្រោយបរាជ័យលើ ក្រុមព្រះខ័នរាជស្វាយរៀង ០ទល់៣ ក្នុងវគ្គផ្ដាច់ព្រ័ត្រ៕

*ខាងក្រោមជាទម្រង់បែបបទនៃពាក្យបំពេញនៃការចុះឈ្មោះ៖

26231773_1706324666093883_2851468074150927398_n