អ្នកចាំទីសញ្ជាតិជប៉ុន ផ្លាស់ទៅចូលរួមជាមួយក្លិបថ្មីសម្រាប់លីគកំពូលរដូវកាល២០១៨

By |

បន្ទាប់ពីលីគកំពូលកម្ពុជារដូវកាល២០១៧ បានបញ្ចប់ឃើញថាទាំងកីឡាករខ្មែរ និងបរទេស ជាច្រើនបានចាកចេញ និងខ្លះបន្តលេងជាមួយក្លិបដដែល។

ជាក់ស្តែងថ្ងៃនេះយើងទទួលបានព័ត៍មានពីអ្នកចាត់ការក្លិប ខេមបូឌានថាយហ្គឺរ ដោយអ្នកចាំទី Kenjiro Orgino បានសម្រេចផ្លាស់ប្តូរក្លិបដោយចាកចេញពី អាសុីអឺរ៉ុបយូណាយធីត ទៅ អង្គរថាយហ្គឺរ ដែលមានម្ចាស់ក្លិបជាជនជាតិជប៉ុន។

SoltilovsAirforce009

ក្រលេកទៅមើលរដូវកាលមុនអ្នកចាំទីសញ្ជាតិបរទេសលេងនៅលីគកំពូលកម្ពុជាកាលពីរដូវកាលមុន មានតែ៣រូបប៉ុណ្ណោះពោលគឺ Kenjiro Orgino ( ជប៉ុន ) លេងអោយក្លិប អាសុីអឺរ៉ុបយូណាយធីត, Sergio ( អេស្ប៉ាញ ) ខេមបូឌានថាយហ្គឺរ និង Phan Truong Chinh ( វៀតណាម ) គិរីវង់សុខសែនជ័យ ស្របពេល Kenjiro មានស្ថិតិល្អជាងគេដោយរក្សាសំណាញ់ទីមិនអោយគូប្រកួតទាត់បញ្ចូលទីដល់ទៅ ២លើក។

SoltilovsLijiangfeihu002

Kenjiro វ័យ២៦ឆ្នាំ កើតនៅ Yosano, Kyoto ប្រទេសជប៉ុន ដោយចាប់ផ្តើមអាជីពបាល់ទាត់ជាយុវជនថ្នាលរបស់ក្លិប Cerezo Osaka ផ្លាស់ទៅលេងអោយ Albirex Niigata Singapore, MIO Biwako Shiga និងកាលពីរដូវកាល២០១៧នេះ អាសុីអឺរ៉ុបយូណាយធីត ខណៈក្រោយចប់លីគបានបង្ហាញខ្លូនក្នុងការធ្វើតេស្តហ្វឹកហាត់អោយក្លិប សូលទីឡូអង្គរ ក្នុងពានរង្វាន់ Yunan Cup 2017 ដោយលេងបាន៣ប្រកួត ស្មើ ១ទល់១ Air Force United, ចាញ់ Lijiang Feihu ៣ទល់០ និងបន្តចាញ់ Karketu Dili ២ទល់១៕

អ្នកចាំទីដែលរារាំងមិនអោយគូប្រកួតទាត់បញ្ចូលទី (Clean Sheets ) លីគកំពូលកម្ពុជា២០១៧

អ្នកចាំទី

ក្លិប

ចំនួន

អោម ឧត្តម

ព្រះខ័នរាជស្វាយរៀង

ស៊ូ យ៉ាទី

បឹងកេត

ហែម សុីម៉ៃ

ខេមបូឌានថាយហ្គឺរ

អ៊ុំ សេរីរ័ត្ន

ក្រសួងការពារជាតិ

យុគ អៈអារី

ណាហ្គាវើល

ប្រាក់ មុន្នីភារុណ

អគ្គស្នងការដ្ឋាននគរបាលជាតិ

⁣៣

គង់ ចាន់វុទ្ធី

ភ្នំពេញក្រោន

⁣៣

គង់ រ៉ាហ្វាត់

អគ្គិសនីកម្ពុជា

⁣៣

អ៊ុំ វិចិត្រ

ក្រសួងការពារជាតិ

⁣៣

Kenjiro Orgino

អាសុីអឹរ៉ុបយូណាយធីត

⁣២

កែវ សុខសិលា

ភ្នំ⁣ពេញក្រោន

⁣⁣២

សំរិទ្ធ សីហា

ណាហ្គាវើល

⁣២

ឡេះ ហុីម

មជ្ឈមណ្ឌលកំចាត់មីនកម្ពូជា

⁣២

សាន ឧសភា

វេស្ទើនភ្នំពេញ

⁣១

Sergio

ខេមបូឌានថាយហ្គឺរ

⁣១

សោម សុគន្ធដារ៉ា

ណាហ្គាវើល

Phan Truong Chinh

គិរីវង់សុខសែនជ័យ