វឌ្ឍនាកា បញ្ជាក់ថារបួសមិនជាបញ្ហាចោទ ក្នុងការប្រកួតជាមួយ ក្លិបទើបឡើងលីគកំពូលកូរ៉េខាងត្បូង Gyeongnam FC ល្ងាចនេះ

By |

ក្លិប Pahang FA ដែលជាក្លិបថ្មីរបស់ ចាន់ វឌ្ឍនាកា នឹងធ្វើការប្រកួតមិត្តភាពកម្ដៅសាច់ដុំមួយប្រកួតទៀត ជាមួយក្រុមទើបតែឡើងលីគកំពូលកូរ៉េខាងត្បូង Gyeongnam FC នៅល្ងាចថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៨ នេះ។

ការប្រកួតនឹងធ្វើឡើងនៅវេលាម៉ោង ៥:០០ នាទីល្ងាច ម៉ោងនៅកម្ពុជា នាទីលានហ្វឹកហាត់របស់ក្លិប Muangthong United ដដែល ( Muangthong United Training Centre )។

ជុំវិញបញ្ហារបួសរបស់ ចាន់ វឌ្ឍនាកា កីឡាករវ័យ២៣ឆ្នាំរូបនេះបានបញ្ជាក់ថា មិនមានជាបញ្ហាចោទឡើយ ប៉ុន្តែអាចចូលប្រកួតបាន ឬមិនបានគឺអាស្រ័យទៅលើគ្រូបង្វឹក។

សូមបញ្ជាក់ថា នេះគឺជាជំនួបមិត្តភាពអន្តរជាតិរវាងក្លិប និងក្លិបលើកចុងក្រោយហើយ នៅក្នុងដំណើរប្រកួតបែបទេសចរនៅប្រទេសថៃនេះ ដោយ២ប្រកួតកន្លងមកសុទ្ធតែទទួលបានជោគជ័យ ដោយឈ្នះ Muangthong United B ( ឈុតបម្រុង ) ៣ទល់១ និងបន្តឈ្នះ Air Force United FC ដោយលទ្ធផល ១ទល់៤។

បន្ទាប់ពីដំណើរទេសចរណ៍ប្រកួតនៅប្រទេសថៃ ក្រុមនេះនឹងត្រូវចូលរួមប្រកួតក្នុងពានមិត្តភាពក្រៅផ្លូវការ Y.A.B Menteri Besar Terengganu’s Cup ដែលរៀបចំដោយក្លិប Terengganu FC គ្រោងនឹងចាប់ផ្តើមការប្រកួតពីថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០១៨ ខាងមុខ ដោយមានក្រុមចូលរួមមកពីលីគកំពូលម៉ាឡេសុី Terengganu FC របស់កីឡាករ ធារី ចន្ថាប៊ីន ក្រុម Melaka United និងក្រុមនៃលីគលំដាប់ទី២ Terengganu FC II ផងដែរ៕

 

រូបភាព៖ Air Force United FC