ក្លិបបាល់ទាត់សូលទីឡូអង្គរ ប្រកាសជ្រើសរើសអ្នកចាំទីដើម្បីមករួមក្លិប ត្រៀមសម្រាប់រដូវកាល២០១៨

By |

ក្លិបចំណូលថ្មីនៃលីគកំពូលកម្ពុជា សូលទីឡូអង្គរ បានប្រកាសជ្រើសរើសអ្នកចាំទី ដើម្បីមកចូលរួមជាមួយក្លិប ត្រៀមប្រកួតក្នុងពានរង្វាន់សំខាន់ដូចជា លីគកំពូលកម្ពុជា និងពានសម្តេចតេជោ ហ៊ុន សែន រដូវកាល២០១៨ នេះបើតាមការជូនដំណឺងដោយផ្ទាល់តាមរយៈគ្រូអ្នកចាំទីនៃក្លិប។

ចំពោះបេក្ខជន ជាពិសេសយុវជនដែលមានចំណាប់អារម្មណ៏មកធ្វើតេស្ត គឺនឹងធ្វើឡើងនៅខេត្តសៀមរាប សូមទំនាក់ទំនងតាមទូរសព្ទ័លេខ ០១២ ៨៧៣ ០០៦, ០១០ ៨៧៣ ០០៦។

25542486_413529145749967_8727715550483002135_o

គួរបញ្ជាក់ថា ចាប់តាំងពីឡើងមកលីគកំពូលកម្ពុជា ក្លិបបាល់ទាត់សូលទីឡូអង្គរ បានធ្វើការនាំចូលកីឡាករឥតឈប់ឈរ មានទាំងបរទេស និងខ្មែរ ខណៈក្លិបនឹងមានការងារធ្វើធ្ងន់នៅរដូវកាល២០១៨ ខាងមុខនេះ ជាមួយនឹងការប្រជែងជាមួយក្លិបចំនួន១១ផ្សេងទៀតនៅក្នុងលីគ ហើយថែមទាំងត្រូវប្រកួតនៅក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១៨ ដូចគ្នាផងដែរ៕

 

រូបភាព៖ Soltilo Angkor FC