គ្រូបង្វឹកក្រសួងការពារជាតិ និយាយមួយម៉ាត់យ៉ាងខ្លី ក្រោយបាត់ឪកាសលើកពានលីគកំពូលកម្ពុជា ២រដូវកាលជាប់ៗគ្នា

By |

ក្រសួងការពារជាតិ បានយកឈ្នះក្រុម Terengganu FC មកពីម៉ាឡេសុី ក្នុងលទ្ធផល ៦ទល់៣ កាលពីពេលថ្មីៗក្នុងជំនួបការប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំ នៅលើទីលាននៃពហុកីឡដ្ឋានជាតិ និងធ្វើការតេស្ដសមត្ថភាពកីឡាករបរទេសផងដែរ ជាមួយគ្នានេះគ្រូបង្វឹករូបនេះ បានលើកឡើងមួយម៉ាត់យ៉ាងខ្លីថា ក្រុមទ័ពនឹងត្រៀមលើកពាន។

លោក ទេព ឡុងរចនា គ្រូបង្វឹកក្រសួងការពារជាតិបានផ្ដល់កិច្ចសម្ភាសន៍ជាមួយក្រុមការងារវិបសាយ We Are Football ដែលមានអត្ថន័យខ្លឹមសារយ៉ាងដូច្នេះ៖« និយាយរួម ជាគោលការណ៍ពួកយើងបានខកខានក្នុងការលើកពានលីគកំពូលកម្ពុជា ២រដូវកាលមកហើយ ដូច្នេះហើយរដូវកាលថ្មី២០១៨នេះ យើងត្រូវតែត្រៀមឲ្យល្អហើយខ្លាំងជាងមុនបន្ថែមទៀតកុំឲ្យខកដូច២រដូវកាលមុនទៀត។ យើងបានត្រៀមលក្ខណៈសម្រាប់រដូវកាល២០១៨ហើយ ដោយនិយាយយ៉ាងខ្លីបានហើយ ថាគឺយើងនឹងត្រៀមលើកពានក្នុងរដូវកាលថ្មីនេះ ព្រោះរដូវកាលថ្មីនេះវាជារដូវកាលមួយដែលល្អជាងរដូវកាល២០១៦ និង២០១៧ទៀត ដោយសារគូរប្រជែងមានច្រើនណាស់ដោយសារមាន ២ក្រុមទៀតដូចជា វិសាខា និងសូលទីឡូអង្គរ ដែលបានត្រៀមលក្ខណៈ និងការរៀបចំបានល្អ អង្ចឹងហើយការប្រកួតប្រជែងរដូវកាល២០១៨នេះ មិនមែនមានការប្រកួតប្រជែងដូចមុនទេ ដែលមាន បឹងកេត, ភ្នំពេញក្រោន, ណាហ្គាវើល, ព្រះខ័នរាជស្វាយរៀង និងអង្គរថាយហ្គឺរ គឺថែមដល់ទៅ ២ក្រុមទៀត»។

ខាងក្រោមនេះជាសមាសភាពកីឡាករបរទេសដែលមកធ្វើតេស្តសមត្ថភាពសម្រាប់ត្រៀមរដូវកាលថ្មី២០១៨៖

FRI_NDM_VS_TGFC_9450

បញ្ជាក់ផងដែរថា ក្រសួងការពារជាតិ បានត្រឹមជើងឯករងពានរង្វាន់លីគកំពូលកម្ពុជារដូវកាល២០១៧ ក្រោយចាញ់ក្រុម បឹងកេតអេហ្វសុី ក្នុងវគ្គផ្ដាច់ព្រ័ត្រកាលពីថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០១៧ ដោយលទ្ធផល  ខណៈនៅក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ ២០១៧វិញ ក្រុមទ័ព បានធ្លាក់ចេញតាំងពីវគ្គ ៨ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ព្រះខ័នរាជស្វាយរៀង៕