កីឡាករ៤រូបទៀតហើយចេញពី វេស្ទើនភ្នំពេញ ទៅចូលរួមជាមួយ សូលទីឡូអង្គរ

By |

ក្រោយបញ្ចប់រដូវកាល២០១៧ ទីផ្សារដោះដូរកីឡាករនៅកម្ពុជាកំពុងតែមមាញឹកក្នុងនាំចូលសមាជិកថ្មីដើម្បីមកចួលរួមជាមួយសម្រាប់លីគកំពូលកម្ពុជារដូវកាល២០១៨។

ខណៈកីឡាករមួយភាគធំនៃក្លិប វេស្ទើនភ្នំពេញ បានចាកចេញទៅចូលរួមជាមួយក្លិប សូលទីឡូអង្គរ ដោយគិតមកត្រឹមពេលនេះមានចំនួន៥នាក់ហើយ។ ក្រៅពី ឡូង ភារ៉ាត់ ដែលបានផ្ទេរពី វេស្ទើនភ្នំពេញ ទៅ សូលទីឡូអង្គរ កាលពីថ្ងៃទី ៦ មករា កន្លងទៅ ក៏មាន៤នាក់ផ្សេងទៀតបានសម្រេចចុះកិច្ចសន្យាជាផ្លូវការដោយមាន កូរណៃ អាន់សារី, លី ភិរុន, ចាន់ វាសនា និង សេង កូសែន។
 

Soltilo-Angkor
 
ងាកមកក្លិប សូលទីឡូអង្គរ នាដើមរដូវកាលនេះបានចុះកិច្ចសន្យានាំយកកីឡាករថ្មីចំនួន៩នាក់ ដោយមាន លី អារីហ្វីន, អ៊ាង លីហ៊ួរ, Unno Tomoyuki ( ជប៉ុន ), កូរណៃ អាន់សារី, លី ភិរុន, ឡូង ភារ៉ាត់ , ចាន់ វាសនា និង សេង កូសែន៕