ព្រះខ័នរាជស្វាយរៀង បន្តជួបជាមួយ Negeri Sembilan FA ក្នុងជំនួបប្រកួតមិត្តភាពអន្តរជាតិ នារសៀលនេះលើទីលាន ISPP

By |

ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង នឹងធ្វើការប្រកួតមិត្តភាពកម្ដៅសាច់ដុំ ជាមួយក្លិប ទើបតែឡើងលីគកំពូលម៉ាឡេស៊ី  Negeri Sembilan FA ក្នុងដំណើរប្រកួតលក្ខណៈទេសចរណ៍ ក៏ដូចជាធ្វើការតេស្ដសមត្ថភាពកីឡាករបរទេសចំណូលថ្មីសម្រាប់ត្រៀមខ្លួនប្រកួតប្រជែងនៅក្នុងពានរង្វាន់លីគកំពូលកម្ពុជារដូវកាល២០១៨។ ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៨ នេះ នៅវេលាម៉ោង ៣:៣០ នាទីរសៀល នាទីលាននៃកីឡដ្ឋាន ISPP ។

PKR-SVR VS NEGERI SEMBILAN FA

ក្លិបទាំង ២ ទើបតែធ្វើការប្រកួតរួចរាល់ផងដែរ កាលពីប៉ុន្មានថ្ងៃមុន ពោលគឺ ព្រះខ័នរាជស្វាយរៀង ទើបតែប្រកួតចាញ់ក្លិបរបស់កីឡាករ ធារី ចន្ថាបុីន Terengganu FC ដោយលទ្ធផល ០ទល់១ ខណៈក្លិប Negeri Sembilan FA ទើបតែប្រកួតឈ្នះ ភ្នំពេញក្រោន ០ទល់៣ កាលពីថ្ងៃទី០៦ ខែមករា។

ជំនួបនេះអាចនិយាយបានថាជាជំនួបលើកដំបូងសម្រាប់ក្រុមទាំង ក្នុងប្រវត្តិសាស្ត្រ បើទោះបីជាស្ថិតក្នុងជំនួបមិត្តភាពកម្ដៅសាច់ដុំក្រៅផ្លូវការក៏ដោយ។

រូបភាព៖ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង