ក្រសួងអប់រំ យុវជន និងកីឡា បង្កើតការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់រដ្ឋមន្ត្រី ហង់ ជួនណារ៉ុន

By |

ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតអោយមានការប្រកួតបាល់ទាត់ពានរង្វាន់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ដែលជារដ្ឋមន្រ្តីនៃ ក្រសួងអប់រំ យុវជន និងកីឡា ផ្ទាល់គ្រោងធ្វើនៅដើមខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះ។

ពានរង្វាន់នេះបង្កើតឡើងសម្រាប់តែអង្គភាពដែលស្ថិតក្រោមចំនុះអោយក្រសួងអប់រំ យុវជន និងកីឡា តែប៉ុណ្ណោះ ដែលមានដូចជាអគ្គនាយកដ្ឋាន និងអគារធិការដ្ឋាន។

តាមគម្រោងពានរង្វាន់នេះ នឹងចាប់ផ្ដើមពីថ្ងៃទី ០៥ ខែ កុម្ភៈ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី ០៦ ខែ មេសា ឆ្នាំ ២០១៨ ធ្វើឡើងនៅពហុកីឡដ្ឋានជាតិ ដោយមានក្រុមចំនួន៧ ចូលរួមប្រកួត។

អាចនិយាយបានថានេះជាលើកទី១ ហើយដែលក្រសួងអប់រំបង្កើតអោយមានពានរង្វាន់បែបនេះឡើង ដើម្បីលើកកម្ពស់សុខមាលភាព ទាំងផ្លូវកាយ បញ្ញា ស្មារតី សីលធម៌ មិត្តភាព សាមគ្កីភាព ភាពសប្បាយរីករាយ និងលើកកម្ពស់ប្រសិទ្ធិភាពការងារបានល្អប្រសើរ ដល់អង្គភាពនានា ក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា៕

26231992_1318797484891131_6763602422154774201_o