CNCC បើកកិច្ចប្រជុំជាមួយក្លិបជាសមាជិកលីគកំពូលកម្ពុជារដូវកាល២០១៨

By |

គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ( CNCC ) បានបើកកិច្ចប្រជុំជាមួយក្លិបជាសមាជិកនៃលីគកំពូលកម្ពុជារដូវកាល២០១៨ ក្រោមប្រធានបទអំពី ទីផ្សារ, ពាណិជ្ជកម្ម, ឧបត្តម្ភ និងច្បាប់នៃការប្រកួត។

ការប្រជុំ នឹងធ្វើឡើងនៅថ្ងៃទី ១០ មករា ២០១៨ វេលាម៉ោង ២រសៀល នៅទីស្នាក់ការ CNCC ជាមួយការបន្ថែមច្បាប់ និងដំណាក់កាល នៃការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ២០១៨។

រំលឹកថា ការប្រកួតលីគកំពូលកម្ពុជារដូវកាល២០១៨ នឹងចាប់ផ្តើមពីថ្ងៃទី ៣ មិនា ដល់ ៣០ កញ្ញា ២០១៨ ខណៈ ពានរង្វាន់សម្តេចតេជោហ៊ុន សែន លើកទី១២ ឆ្នាំ២០១៨ គ្រោងបើកការប្រកួតពីថ្ងៃទី ៧ កុម្ភៈ ដល់ ៦ តុលា ២០១៨។

បញ្ជាក់ថា លីគកំពូលកម្ពុជារដូវកាល២០១៧ ក្លិប បឹងកេត ជាម្ចាស់ជើងឯក ស្របពេលក្លិប ព្រះខ័នរាជស្វាយរៀង ជាម្ចាស់ជើងឯកពានរង្វាន់សម្តេចតេជោហ៊ុន សែន លើកទី១១៕