ក្លិប Terengganu FC ត្រលប់ទៅម៉ាឡេស៊ី វិញរសៀលនេះ ក្រោយបញ្ចប់ដំណើរប្រកួតមិត្តភាពនៅកម្ពុជា ឈ្នះ១ និងចាញ់២

By |

ក្លិប Terengganu FC ដែលជាក្លិបកីឡាករ ធារី ចន្ថាប៊ីន កំពុងប្រកបអាជីពជាមួយ នឹងត្រលប់ទៅប្រទេសម៉ាឡេស៊ីវិញនៅរសៀលនេះ បន្ទាប់ពីបានបញ្ចប់ភារកិច្ចក្នុងដំណើរប្រកួតលក្ខណៈទេសចរណ៍ ជាមួយក្លិបបាល់ទាត់អាជីពចំនួន៣ នៃលីគកំពូលកម្ពុជារួចមក។

តាមការអោយដឹង ក្លិប Terengganu FC នឹងចាកចេញពីប្រទេសកម្បុជា នៅវេលាម៉ោង ១:៤០ នាទីរសៀល តាមជើងហោះហើរ AK539។

សម្រាប់ដំណើរប្រកួតលក្ខណៈទេសចរណ៍ ជាមួយក្លិបបាល់ទាត់អាជីពចំនួន៣ នៃលីគកំពូលកម្ពុជា ក្លិប Terengganu FC ធ្វើពុំសូវបានល្អឡើយ ដោយ៣ប្រកួត ឈ្នះ១ និងចាញ់២ ពោលគឺប្រកួដំបូងបានយកឈ្នះ ព្រះខ័នរាជស្វាយរៀង ០ទល់១ ប្រកួតទី២ ចាញ់ ក្រសួងការពារជាតិ ៦ទល់៣ និងប្រកួតចុងក្រោយ កាលពីម្សិលមិញនេះបន្តចាញ់ ភ្នំពេញក្រោន ២ទល់១។

FRI_PKSR_VS_TGFC_9269

FRI_NDM_VS_TGFC_9487

ដំណើរត្រលប់ទៅកាន់មាតុប្រទេសវិញនេះ Terengganu FC នឹងត្រូវត្រៀមប្រកួតក្នុងពានមិត្តភាពក្រៅផ្លូវការ Y.A.B Menteri Besar Terengganu’s Cup ដែលនឹងចាប់ផ្តើមការប្រកួតពីថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០១៨ ខាងមុខ ដោយមានក្រុមចូលរួមមកពីលីគកំពូលម៉ាឡេសុី Pahang FA របស់កីឡាករ ចាន់ វឌ្ឍនាកា ក្រុម Melaka United និងក្រុមនៃលីគលំដាប់ទី២ Terengganu FC II ផងដែរ មុននឹងលីគកំពូលម៉ាឡេស៊ី ( Malaysia Super League ) ចាប់ផ្ដើមនៅខដើមខែមិនា៕