ក្លិប ចាន់ វឌ្ឍនាកា ត្រលប់ទៅម៉ាឡេស៊ី វិញថ្ងៃនេះផងដែរ ដើម្បីត្រៀមប្រកួតជាមួយក្លិបរបស់ ធារី ចន្ថាប៊ីន

By |

ដំណើរប្រកួតមិត្តភាពកម្ដៅសាច់ដុំបែបទេសចរណ៍របស់ក្លិប Pahang FA នៅប្រទេសថៃ បានបញ្ចប់ជាផ្លូវការ កាលពីម្សិលមិញ គ្រាដែលថ្ងៃនេះផងដែរ ក្លិបនឹងត្រលប់ទៅប្រទេសម៉ាឡេស៊ីវិញដើម្បីត្រៀមប្រកួតជាមួយក្លិបរបស់ ធារី ចន្ថាប៊ីន Terengganu FC ក្នុងពានមិត្តភាពក្រៅផ្លូវការមួយ។

បន្ទាប់ពីដំណើរទេសចរណ៍ប្រកួតនៅប្រទេសថៃ ក្រុមនេះនឹងត្រូវចូលរួមប្រកួតក្នុងពានមិត្តភាពក្រៅផ្លូវការ Y.A.B Menteri Besar Terengganu’s Cup ដែលរៀបចំដោយក្លិប Terengganu FC គ្រោងនឹងចាប់ផ្តើមការប្រកួតពីថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០១៨ ខាងមុខ ដោយមានក្រុមចូលរួមមកពីលីគកំពូលម៉ាឡេសុី Terengganu FC របស់កីឡាករ ធារី ចន្ថាប៊ីន ក្រុម Melaka United និងក្រុមនៃលីគលំដាប់ទី២ Terengganu FC II ផងដែរ។

ក្រឡេកមកមើលស្ថិតិប្រកួតមិត្តភាពរបស់ ក្លិប Pahang FA នៅក្នុងដំណើរប្រកួតមិត្តភាពកម្ដៅសាច់ដុំបែបទេសចរណ៍ ចំនួន ៣ ប្រកួតពោលគឺឈ្នះ Muangthorng United B ៣ទល់១, ឈ្នះ Air Force United ៤ទល់១ និង ចាញ់ Gyeongnam FC ១ទល់០ ស្របពេលដែល ចាន់ វឌ្ឍនាកា បានបង្ហាញខ្លួនបានទាំង៣ប្រកួតផងដែរ៕

 

ចុចអានអត្ថបទ៖ កម្មវិធីប្រកួតក្នុងពានរង្វាន់កម្តៅសាច់ដុំមួយដោយក្លិប ធារី ចន្ថាប៊ីន Terengganu FC ប៉ះ ចាន់ វឌ្ឍនាកា Pahang FA នៅពាក់កណ្តាលខែមករា

 

រូបភាព៖ Air Force United FC