ភ្នំពេញក្រោន បង្ហាញសមាជិកកីឡាករបរទេសទី២ដែលមានសញ្ជាតិអាមេរិកសម្រាប់ត្រៀមរដូវកាលថ្មី២០១៨នេះ

By |

ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានឈានដល់កិច្ចព្រមព្រាងក្នុងចុះកិច្ចសន្យានាំយកកីឡាករចំណូលថ្មីមានសញ្ជាតិអាមេរិក Jonny Campbell ដែលមានតួនាទីជាខ្សែការពារកណ្ដាលដ៏មានទេពកោសល្យ និងបទពិសោធន៍យ៉ាងច្រើននៅលលើទីលានដើម្បីយកមកពង្រឹងសមត្ថភាពក្រុមក្នុងការប្រកួតប្រជែងនៅក្នុងរដូវកាលថ្មី២០១៨នេះ។ ជាមួយបទពិសោធន៍នៅក្នុងប្រទេសអាមេរិក និងប្រទេសថៃ ដោយរូបគេធ្លាប់លេងជាមួយក្លិប Philadelphia Fury កាលពីឆ្នាំ ២០១៤ហើយក៏បានផ្លាស់ទៅក្លិប Charlotte Independence នៅក្នុងឆ្នាំ២០១៥ រួចបន្តចូលរួមជាមួយក្លិប Maimi City នៅក្នុងឆ្នាំ ២០១៦ដែលជាក្រុមចុងក្រោយដែលគេប្រកបអាជីពនៅប្រទេសអាមេរិក ដោយបានផ្លាស់មកចូលរួមជាមួយក្លិប Chachoengsao FC នៅឯប្រទេសថៃផងដែរ។

PPCFC-American-Player-Defender

PPCFC-American-Player

កីឡាករចំណូលថ្មីរូបនេះបានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ព្រមទាំងធ្វើតេស្តជាមួយក្លឹបកាលពីប៉ុន្មានសប្តាហ៍មុនហើយបានបង្ហាញទម្រង់លេងយ៉ាងល្អដោយរកបានគ្រាប់បាល់មួយគ្រាប់ក្នុងការប្រកួតមិត្តភាពអន្តរជាតិជាមួយក្លឹប Terengganu។

សូមមញ្ជាក់ថា កីឡាករ Jonny Campbell ជាកីឡាករបរទេសទី២ហើយដែលក្រុមជើងឯក ៦សម័យមួយនេះធ្វើការនាំចូលសម្រាប់រដូវកាលថ្មី បន្ទាប់ពីកីឡាករទី១នោះគឺ កីឡាករខ្សែប្រយុទ្ធ Pouya Hossein ដែលមានសញ្ជាតិអុឺរ៉ង់បានចុះកុងត្រាកាលពីសប្តាហ៍មុនដើម្បីពង្រឹងនៅតំបន់ប្រយុទ្ធរបស់ក្រុម ស្របពេលដែលកីឡាករបរទេស ៤រូបដែលបានលេងនារដូវកាលមុន ២០១៧ ត្រូវបានក្លិបសម្រេចចិត្តចែកផ្លូវគ្នាក្រោយពីមិនបន្តកុងត្រាបន្ថែមផងដែរ៕

រូបភាព៖ ក្លិបបាល់ទាត់ភ្នំពេញក្រោន