ព្រះខ័នរាជស្វាយរៀង ទទួលបានជ័យជម្នះលើកដំបូងលើក្រុម Negeri Sembilan FA ក្នុងជំនួបមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំ មុននេះបន្តិច

By |

ព្រះខ័នរាជស្វាយរៀង បានយកឈ្នះលើក្រុម Negeri Sembilan របស់ប្រទេសម៉ាឡេសុី ក្នុងលទ្ធផល ២ទល់១ មុននេះបន្ដិច ដែលការប្រកួតធ្វើឡើងនៅលើវាលស្មៅនៃទីលាន ISPP ក្នុងជំនួបមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំក៏ដូចជាធ្វើការតេស្ដសមត្ថភាពកីឡាករបរទេសចំណូលថ្មីសម្រាប់ត្រៀមខ្លួនប្រកួតប្រជែងនៅក្នុងពានរង្វាន់លីគកំពូលកម្ពុជារដូវកាល២០១៨។

នៅក្នុងវគ្គទី១ ខាងក្រុមព្រះខ័នរាជស្វាយរៀង មានឱកាសស្វែងរកគ្រាប់បានមុនចំនួន ២គ្រាប់ផងដែរដោយធ្វើបានសម្រេចដោយកីឡាករមកធ្វើតេស្ដសញ្ជាតិជប៉ុន Masaki លុះចូលមកដល់វគ្គទី២ ខាងក្រុមមកពីម៉ាឡេសុី Negeri Sembilan បានធ្វើការស្វែងរកគ្រាប់វិញបាន ១គ្រាប់ផងដែរដោយរកបានដោយកីឡាករពាក់ស្លាកលេខ៣០ ហើយក្រុមទាំង២ក៏បានរក្សាលទ្ធផលនេះរហូតអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត។

សូមបញ្ជាក់ថា ព្រះខ័នរាជស្វាយរៀង បានធ្វើការប្រកួតមិត្តភាពអន្តរជាតិម្ដងរួចមកហើយដោយបានចាញ់ក្លិបរបស់កីឡាករ ធារី ចន្ថាបុីន Terengganu FC ដោយលទ្ធផល ០ទល់១ ខណៈក្លិប Negeri Sembilan FA ក៏បានប្រកួតម្ដងរួចដូចគ្នាដោយបានយកឈ្នះ ភ្នំពេញក្រោន ០ទល់៣ កាលពីថ្ងៃទី០៦ ខែមករាផងដែរ៕