មកស្គាល់មុខកីឡាករកូរ៉េខាងជើងទី៥របស់ក្លិប វិសាខា

By |

លោក ហុក សុចិត្រា ដែលជាអ្នកចាត់ការទូទៅនៃក្លិបបាល់ទាត់វិសាខា ដែលជាក្លិបទើបឡើងមកលីគកំពូលកម្ពុជា បានប្រកាសជាផ្លូវការថា ក្លិបបាននាំចូលកីឡាករបរទេសញ្ជាតិកូរ៉េខាងជើង៥នាក់ សម្រាប់រដូវកាល២០១៨ ខាងមុខនេះ នេះបើយោងតាមប្រសាសន៍របស់លោកផ្ទាល់ក្នុងកម្មវិធីកីឡា របស់ស្ថានីយទូរទស្សន៍ BTV News នាពេលកន្លងទៅ។

ស្របពេលកីឡាករសញ្ជាតិកូរ៉េខាងជើង៤ ក្នុងចំណោម៥នាក់ត្រូវបានគ្រប់គ្នាដឹងថាមកពី ក្លិបក្រសួងការពារជាតិ ពោលគឺខ្សែប្រយុទ្ធ Cheo Myong-ho, Ri Hyok Chol, ខ្សែបម្រើ Kim Kyong-hun និងខ្សែការពារ Jang Song-hyok  ខណៈកីឡាករ១រូបទៀតពុំមានការបញ្ជាក់អោយដឹងនៅឡើយទេ។

យ៉ាងណាថ្មីៗនេះ ស្រាប់តែលេចមុខឃើញកីឡាករកូរ៉េខាងជើងថ្មីមួយរូបទៀត ប៉ុន្តែពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះទេដោយដឹងថារូបគេក៏ជាបុរសម្នាក់ដែលត្រូវបាននាំយកមកពីលីគបាល់ទាត់នៅកូរ៉េខាងជើង នេះបើយោងតាមសម្តីរបស់គ្រូបង្វឹកលោក ហុក សុជីវ័ន្ត៕

គួរបញ្ជាក់ថា ក្លិបបាល់ទាត់វិសាខា បានក្លាយជាជើងឯកលីគលំដាប់ទី២កម្ពុជា ឆ្នាំ២០១៧ បន្ទាប់ពីឈរនៅលេខ១ ក្នុងវគ្គវិលជុំសន្សំពិន្ទុ និងក្លាយជាក្រុមជើងឯកផ្លូវការក្នុងវគ្គផ្ដាច់ព្រ័ត្រ ក្រោយយកឈ្នះ ក្រុមមជ្ឈមណ្ឌលសាលាបាល់ទាត់ជាតិបាទី។

អត្ថបទពាក់ព័ន្ធ៖ លោក ហុក សុចិត្រា ប្រកាសជាផ្លូវការ វិសាខា បាននាំចូលកីឡាករបរទេសញ្ជាតិកូរ៉េខាងជើង៥នាក់ សម្រាប់រដូវកាល២០១៨

អត្ថបទពាក់ព័ន្ធ៖ កីឡាករកូរ៉ខាងជើងទាំង៤រូបរបស់ក្លិប ក្រសួងការពារជាតិ ទៅចូលរួមជាមួយក្លិបចំណូលថ្មី វិសាខា?

26814492_1567584880023711_989541993981257484_n

កីឡាករកូរ៉ខាងជើងទី៥ ( ទី១ រាប់ពីស្តាំទៅឆ្វេង )