លេចឭថា​​ប្រាក់​រង្វាន់​សម្រាប់​ក្រុមជើងឯកលីគកំពូលកម្ពុជារដូវកាល២០១៨ រក្សា​នៅ​៦០លាន​រៀល​ដដែល

By |

ក្រោយបញ្ចប់ការប្រជុំសម្រេចកាលពីម្សិលមិញនេះ លើផែនការសម្រាប់ឆ្នាំ២០១៨ គណៈកម្មការប្រកូតបាល់ទាត់ជាតិកម្ពុជា (CNCC) បាន​បញ្ជាក់​យ៉ាង​ច្បាស់ថាពុំមានការតំឡើងប្រាក់រង្វាន់សម្រាប់ជើងលីគកំពូលកម្ពុជារដូវកាល២០១៨នោះឡើយ។ នេះ​បើ​យោង​តាម​ប្រភព​ពាក់ព័ន្ធ​ខ្សឹប​ប្រាប់ WeAreFootball។

ក្រុមជើងឯក រដូវកាល​ថ្មី​នេះ​នឹងទទួល​ពានរង្វាន់១ មេដាយមាស​ម្នាក់១ អម​ដោយ​បានថវិកាចំនូន ៦០លានរៀល ស្មើគ្នា​កាល​ពី​រដូវកាល​ចាស់​ឆ្នាំ​២០១៧។

បញ្ជាក់ថា លីគកំពូលកម្ពុជារដូវកាល២០១៨ នឹងមានក្រុមចំនួន១២ ចូលរួមដោយគ្រោង​ចាប់ផ្តើមពីថ្ងៃទី៣ មិនា ដល់ ៣០ កញ្ញា ២០១៨។

សមាជិកទាំង១២នោះមាន បឹងកេត, ព្រះខ័នរាជស្វាយរៀង, ក្រសួងការពារជាតិ, ណាហ្គាវើល, ភ្នំពេញក្រោន, អង្គរថាយហ្គឺរ, អគ្គស្នងការដ្ឋាននគរបាលជាតិ, វេស្ទើនភ្នំពេញ, អគ្គិសនីកម្ពុជា, អាសុីអឺរ៉ុបយូណាយធីត, សូលទីឡូអង្គរ និង វិសាខា៕