មកមើលសមាសភាពកីឡាករនៃក្លិបអគ្គស្នងការដ្ឋាននគរបាលជាតិ ពាក់ឯកសណ្ឋានប៉ូលីសជាផ្លូវការ

By |

សមាជិកនៃក្លិបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ ជាក្លិបបាល់ទាត់អាជីពនៃលីគកំពូលកម្ពុជា ដែលរួមមានទាំងអស់១៧រូប ទាំងកីឡាករ និងក្រុមគ្រូបង្វឹក បានពាក់នូវឯកសណ្ឋាននគរបាលជាតិ ជាផ្លូវការបន្ទាប់ពីចំណាយពេលជាកីឡាករតំណាងអោយក្លិបដែលស្ថិតក្រោមការគ្រប់គ្រង់ដោយអង្គភាពក្រសួងមហាផ្ទៃ ជាច្រើនឆ្នាំរួចមក។

ក្លិបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមានឯកឧត្តម ជួន ណារិន ជាប្រធានក្លិបបានស្រេចបញ្ចូលកីឡាកររបស់ខ្លួនទៅក្នុងក្របខណ្ឌនគរបាលជាតិ តាមរយៈការប្រឡងជ្រើសរើស និងជាប់ជាស្ថាពរ ហើយបាននឹងកំពុងបំពេញ វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជា ជីវៈនគរបាល។

26240823_1483998915042723_7471182843773966290_o

ស្ថិតក្នុងឯកសណ្ឋាននគរបាលជាតិសមាជិកនៃក្លិបដែលបានប្រឡងជាប់ជាស្ថាពររួមមានកីឡាករចំនួន១៣រូប ដូចជាកីឡាករ ប្រាក់ មុន្នីភារុណ, នួន បុរី, ឈិន ម៉េងស៊ាង, សាយ ពិសិដ្ឋ, ស៊ុន វណ្ណដេត, អ៊ុល រ៉ាវី, សុប រ៉ាវី, ស្រី ឧត្តម, សាន ធីដេត, សាយ វិសាល, ទិត្យ ឌីណា, ម៉ាន រីតាវ៉ាន់ និង អៀង ទីន រួមទាំងក្រុមគ្រូបង្វឹក៣រូបទៀតផងដែរ។

គួរបញ្ចាក់ថា ក្លិបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏នឹងត្រូវបន្តការប្រកួតនៅក្នុងលីគកំពូលកម្ពុជា ផងដែរសម្រាប់រដូវកាល២០១៨នេះ ជាមួយនឹងក្រុមចំនួន១១ផ្សេងទៀត។

កាលពីរដូវកាលមុន នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៧ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ចប់ទៅដោយទទួលបានចំណាត់ថ្នាក់លេខ៧ និងក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន បានជ្រុះចេញនៅត្រឹមវគ្គ៨ក្រុមចុងក្រោយ ក្រោមថ្វីជើងក្រុម អគ្គិសនីកម្ពុជា៕

 

រូបភាព៖ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ