ការចុះបញ្ជីកីឡាករនៅ AFC Cup 2018 នឹងបិទប៉ុន្មានថ្ងៃខាងមុខ ស្របពេលក្លិប បឹងកេត ប្រើប្រាស់សមាសភាពរដូវកាលចាស់

By |

ម្ចាស់ជើងឯកលីគកំពូលកម្ពុជារដូវកាល២០១៧ ក្លិប បឹងកេត នឹងប្រើប្រាស់សមាសភាពកីឡាករកាលពីឆ្នាំចាស់ស្ទើរទាំងស្រុង ចូលរួមពានរង្វាន់ AFC Cup 2018 ដោយសារការបញ្ចីឈ្មោះកីឡាករនឹងបិទប៉ុន្មានថ្ងៃខាងមុខនេះ។

មូលហេតុនៃការប្រើប្រាស់សមាសភាពកីឡាកររដូវកាលចាស់ទាំងស្រុងនេះត្រូវបានលោក បែ មករា អ្នកចាត់ការទូទៅថាដោយសារតែគ្មានពេលវេលាគ្រប់គ្រាន់ក្នុងការធ្វើតេស្តជ្រើសរើសកីឡាករ ខណៈការចុះបញ្ជីឈ្មោះកីឡាករត្រូវធ្វើអោយបានមុន៣០ថ្ងៃ នៃការប្រកួតទី១ ក្នុងវគ្គចែកពូលដែលធ្វើឡើងនៅថ្ងៃទី ១៣ កុម្ភៈ។

ជារឿងមិនល្អមួយដែរ ដោយសារតែលីគកំពូលកម្ពុជារដូវកាល២០១៧ បានបញ្ចប់នៅថ្ងៃទី ៣០ ធ្នូ មានន័យថា បឹងកេត មានពេលត្រឹមតែ១៣ថ្ងៃដើម្បីធ្វើតេស្តជ្រើសរើសកីឡាករថ្មី និងធ្វើឯកសារ វិញាប័នប័ត្រផ្ទេរកីឡាករជាតិ ( National Transfer Certificate ) និង វិញាប័នប័ត្រផ្ទេរកីឡាករអន្តរជាតិ ( International Transfer Certificate )។

សម្រាប់ការបញ្ចុះកីឡាករក្នុងពានរង្វាន់ AFC Cup 2018 ត្រូវមានចំនួនយ៉ាងតិច ១៨នាក់ ទៅ ៣០នាក់ យ៉ាងច្រើន ដោយគួរតែមានអ្នកចាំទីចំនួន៣នាក់។ អនុញ្ញាតអោយចុះបញ្ចីមន្ត្រី ( អ្នកចាត់ការ, គ្រូបង្វឹក, ពេទ្យ…) បានយ៉ាងច្រើន១២នាក់ ខណៈបានត្រឹម៦នាក់អំឡុងពេលធ្វើការប្រកួត។

វគ្គចែកពូលពានរង្វាន់ AFC Cup 2018 នឹងចាប់ផ្តើមនៅថ្ងៃទី ១៣ កុម្ភៈ ដោយក្លិប បឹងកេត ស្ថិតនៅពូលF ជាមួយ Ceres-Negros, Home United និង Shan United៕

អត្ថបទពាក់ព័ន្ធ៖ ក្រឡេកមើលកម្មវិធីប្រកួតរបស់ បឹងកេត ក្នុងពានរង្វាន់ AFC Cup 2018 ធ្វើឡើងនៅថ្ងៃណាខ្លះ

អត្ថបទពាក់ព័ន្ធ៖ ៥រឿងសំខាន់អំពីការបង្ហាញខ្លួនរបស់ក្លិប បឹងកេត នៅក្នុងពានរង្វាន់ AFC Cup 2018