ចាន់ វឌ្ឍនាកា៖ « រំភើបពេលទទួលបានសំណើរពី Pahang FA និងជាឱកាសមិនអាចរំលង »

By |

កាលពីថ្ងៃទី ១៥ ធ្នូ ២០១៧ ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា បានព្រមព្រៀងចុះកិច្ចសន្យាមួយរដូវកាលជាមួយក្លិប Pahang FA សមាជិកនៃលីគកំពូលម៉ាឡេសុី ( Malaysian Super League ) រដូវកាល២០១៨ និងជាជើងឯរកឆ្នាំ២០១៧ ខណៈក៏បានបង្ហាញនៅអារម្មណ៍ពេលទទួលបានសំណើរផងដែរ។

« ខ្ញុំរំភើបពេលទទួលបានសំណើរមកចូលរួមជាមួយក្លិប Pahang FA និងបានគិតថាឱកាសល្អមួយនេះមិនអាចរំលងបាននោះឡើយ » សម្តីរបស់ ចាន់ វឌ្ឍនាកា ក្នុងនៅបទសម្ភាសន៍ជាមួយមន្ត្រីសារព័ត៍មានរបស់ក្លិប Pahang FA។

បុរសវ័យ២៣ឆ្នាំបន្ថែមថា៖ « ខ្ញុំធ្លាប់មើលវីដេអូរបស់ Pahang FA នៅលើប្រព័ន្ធអុីនធឺណេត ជាពិសេសគឺការគ្រាំទ្រហោរកញ្ច្រៀវ។ ខ្ញុំពិតជាទ្រាំមិនបានក្នុងការលេងនៅលីគកំពូលម៉ាឡេសុី និងមានអារម្មណ៍ថាដូចបញ្ចាំងភាពយន្តនៅក្នុងកីឡដ្ឋានចឹង »។

26219183_1685757444818276_7706608076879025104_n

ចាន់ វឌ្ឍនាកា ដែលទទួលបានប្រាក់ខែចំនួន ១៦,០០០ ដុល្លាអាមេរិកក្នុង១ខែ, រថយន្ត ១ គ្រឿង, ផ្ទះសម្រាប់ស្នាក់នៅ, ធានារ៉ាប់រងសុខភាព និងប្រាក់ឧបត្ថម្ភពីក្រៅផ្សេងៗទៀត បាននិយាយបន្ថែមថាពិតជាមិនអាចអត់បានសម្រាប់ការគាំទ្ររបស់អ្នកគាំទ្រនៅទីនេះ និងអ្នកនៅកម្ពុជា ដែលខ្ញុំនឹងផ្តល់អោយពួកគេការលេងដ៏ល្អនៅក្នុងលីគ និងជួយអោយ Pahang FA ឈ្នះ Malaysia Super League។

គួរបញ្ជាក់ថា កីឡាករ ចាន់ វឌ្ឍនាកា បានផ្លាស់ចេញពីក្លិបបឹងកេត ទៅកាន់ក្លិប Pahang FA កិច្ចសន្យារយៈពេល១ឆ្នាំ ពោលគឺរាប់ចាប់ពីខែធ្នូនេះ រហូតដល់ចុងខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោយលីគកំពូលម៉ាឡេស៊ី ( Malaysia Super League 2018 ) ពានរង្វាន់កម្រិតទី២ ( Malaysia FA Cup 2018 ) និងពានរង្វាន់កម្រិតទី៣ ( Malaysia Cup 2018 ) បញ្ចប់ជាផ្លូវការ៕

អត្ថបទពាក់ព័ន្ធ៖ ក្រៅពីប្រាក់ខែ១៦០០០$នៅក្លិបPahang FA កីឡាករ ចាន់ វឌ្ឍនាកា ទទួលបានឡាន១គ្រឿង ខុនដូរ១ល្វែង បូកទាំងធានារ៉ាប់រងសុខភាពផងដែរ
អត្ថបទពាក់ព័ន្ធ៖ ចាន់ វឌ្ឍនាកា បង្ហាញខ្លួនបាន៦០នាទី ក្នុងជំនួប Pahang FA ឈ្នះ Muangthong UTD (B) លើទឹកដីថៃ
អត្ថបទពាក់ព័ន្ធ៖ ទស្សនាវីដេអូវត្តមានលើកទី៣ របស់ ចាន់ វឌ្ឍនាកា ជាមួយ Pahang FA ក្នុងការប្រកួតមិត្តភាពអន្តរជាតិនៅប្រទេសថៃ