អតីតកីឡាករនៃក្លិប Leicester City បង្ហាញខ្លួនជាសមាជិកបរទេសទី៣ ដែលជារួមជាមួយក្លិបភ្នំពេញក្រោនជាផ្លូវការ

By |

កីឡាករ Jorrin John ដែលាបនធ្វើតេស្តជាមួយក្លិបភ្នំពេញក្រោនរយៈពេលជាង១សប្ដាហ៍មកនេះ ទីបំផុតត្រូវបានក្លិបប្រកាសក្លាយជាសមាជិកផ្លូវការហើយ និងជាកីឡាករបរទេសទី៣ផងដែរ ដែលចូលរួមជាមួយភ្នំបេញក្រោននារដូវកាល២០១៨នេះ។

មានដើមកំណើតជាជនជាតិអង់គ្លេស បច្ចុប្បន្នចូលសញ្ជាតិ អង់ទីហ្គូ បាបូដា ដែលជាប្រទេសនៅទ្វីបអាមេរិក Jorrin John មានវ័យ២៦ឆ្នាំ ចាប់ផ្ដើមអាជីពជាកីឡាករបាល់ទាត់តាំងពីឆ្នាំ២០១០។

26240451_1891451627549019_8405540192593283783_o

Jorrin John ធ្លាប់ជាអតីតសមាជិកនៃក្លិប Leicester City និងត្រូវបានខ្ចីជើងឲ្យទៅក្លិប Kettering Town នៅឆ្នាំ២០១១ មុននឹងផ្លាស់មកចូលរួមជាមួយក្លិប Muangthong United ប្រទេសថៃ និងបន្តខ្ចីជើងទៅលេងនៅក្លិប Suphanburi ។ រដូវកាល ២០១២-២០១៣ កន្លងមក កីឡាករដែលមានឈ្មោះហៅក្រៅថា JJ រូបនេះបានទៅចូលរួមជាមួយក្លិប Nonthaburi លុះនៅឆ្នាំ២០១៤ បានផ្ទេរទៅក្លឹប Nuneaton Town និងលេងឲ្យក្លឹប NK Domzale ក្នុងឆ្នាំ២០១៥ ។ 

សូមមញ្ជាក់ថា កីឡាករ Jorrin John ជាកីឡាករបរទេសទី៣ហើយដែលក្រុមជើងឯក ៦សម័យមួយនេះធ្វើការនាំចូលសម្រាប់រដូវកាលថ្មី បន្ទាប់ពីកីឡាករទី១នោះគឺ កីឡាករខ្សែប្រយុទ្ធ Pouya Hossein ដែលមានសញ្ជាតិអុឺរ៉ង់ និងកីឡាករ Jonny Campbell ដែលជាខ្សែការពារសញ្ជាតិអាមេរិក។

សូមរំលឹកថា យោងតាមការកំណត់ដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្លិបនីមួៗនៅលីគកំពូល អាចចុះបញ្ជីកីឡាករបរទេសបាន ៥រូប ក្នុងនោះត្រូវមាន១រូបត្រូវតែជាកីឡាករដែលស្ថិតនៅក្នុងទ្វីបអាស៊ី៕

 

រូបភាព៖ Phnom Penh Crown FC