កម្មវិធីប្រកួតពានរង្វាន់កម្តៅសាច់ដុំ រវាងក្លិបរបស់ចាន់ វឌ្ឍនាកា ប៉ះជាមួយ ធារ៊ី ចន្ថាប៊ីន នៅម៉ាឡេស៊ី មានការប្រែប្រួល

By |

កីឡាករកម្ពុជាចំនូន២រូប ធារី ចន្ថាប៊ុីន Terengganu FC និង ចាន់ វឌ្ឍនាកា Pahang FA គ្រោងនឹងបង្ហាញខ្លួនក្នុងពានរង្វាន់ Y.A.B Menteri Besar Terengganu’s Cup នឹងត្រូវចាប់ផ្តើមការប្រកួតពីថ្ងៃទី ១៥ មករា ២០១៨ ដោយមានក្រុមចូលរួមមកពីលីគកំពូលម៉ាឡេសុី Terengganu FC, Pahang FA and Melaka United និងលីគលំដាប់ទី២ Terengganu FC II។

ពានរង្វាន់នេះនឹងត្រូវធ្វើការប្រកួតមានរយៈពេល៥ថ្ងៃ ពីថ្ងៃទី ១៥ ដល់ ២០ មករា ២០១៨ នៅលើកីឡដ្ឋាន Sultan Ismail Nasiruddin Shah Terengganu និង Sultan Mizan Zainal Abidin Stadium ស្ថិតនៅរដ្ឋ Terengganu។

ស្របពេល ធារី ចន្ថាប៊ុីន Terengganu FC និង ចាន់ វឌ្ឍនាកា Pahang FA ប្រកួតជាមួយគ្នានៅថ្ងៃទី ១៥ មករា វេលាម៉ោង៧និង៤៥នាទីល្ងាច( ម៉ោងកម្ពុជា ) នៅលើកីឡដ្ឋាន Sultan Ismail Nasiruddin Shah Terengganu។៕

26240205_414905202273500_335990893694455275_o