អតីតខ្សែប្រយុទ្ធក្លិប ណាហ្គាវើល ទទួលបានប្រាក់ខែច្រើនជាង៣ដងពេលផ្លាស់ទៅលេងនៅលីគកំពូលមីយ៉ាន់ម៉ា

By |

អតីតខ្សែប្រយុទ្ធធ្លាប់បង្ហាញខ្លូន២រដូវកាលនៅលីគកំពូលកម្ពុជា ( ២០១៤-២០១៦ ) ជាមួយក្លិប ណាហ្គាវើល កីឡាករ Alpha Oumar Lelouma Barry បានសម្រេចផ្ទេរទៅកាន់ក្លិប Suothern Myanmar FC លីគកំពូលមីយ៉ាន់ម៉ា ជាមួយតម្លៃប្រាក់ខែច្រើនជាងដល់ទៅ៣ដង ( សូមរក្សាសិទ្ធពុំបញ្ជាក់តម្លៃខ្លួន )។

កីឡាកដែលមានដើមកំណើតមកពីប្រទេស Guinea (អាហ្រ្វិកខាងលិច) បានមកប្រកបអាជីពបាល់ទាត់នៅកម្ពុជាអំឡុងខែ មករា ឆ្នាំ២០១៤ ដោយចូលរួមជាមួយក្លិបណាហ្គាវើល ក្រោយក្រុមគ្រូបង្វឹកសម្លឹងឃើញសមត្ថភាពរបស់គេអំឡុងពេលធ្វើតេស្ដសមត្ថភាពនៅប្រទេសថៃ។

Barry ក៏ជាអ្នករកគ្រាប់បាល់បានច្រើនជាងគេប្រចាំក្លិប ណាហ្គាវើល នៅរដូវកាល២០១៥ ដោយរកបាន ១៧ គ្រាប់ម្នាក់ឯង ហើយគេក៏ជាផ្នែកមួយបានជួយឱ្យក្រុមឡើងដល់វគ្គផ្ដាច់ព្រ័ត្រផងដែរ។

10252175_628570163889743_3500797867675926886_nក្រោយចាកចេញពីក្លិប ណាហ្គាវើល បានទៅចូលរួមជាមួយ Look-Esan FC លីគលំដាប់ទី២ថៃ, BCC FC រដូវកាល២០១៧, NARA UNITED និង KBU FC ក្នុងឆ្នាំ២០១៧ ខណៈបច្ចុប្បន្នលេងអោយ Southern Myanmar FC៕

16683915_1257470257666394_8830967317235901751_n

19126251_1563178260428924_858124609_o

26753801_1563178257095591_2038953170_n

26754659_1563178253762258_986766849_n

អត្ថបទពាក់ព័ន្ធ៖ ខ្សែបម្រើ Barry ទៅស្នាក់នៅថៃបណ្ដោះអាសន្នក្រោយចប់កុងត្រាជាមួយក្លិបណាហ្គាវើល