របួសបាក់ឆ្អឹងដៃ២កំណាត់ខ្សែការពារក្លិប ព្រះខ័នរាជស្វាយរៀង នឹងធ្វើការវះកាត់យកដែកចេញនៅថ្ងៃនេះ

By |

ខ្សែការពាររបស់ក្លិប ព្រះខ័នរាជស្វាយរៀង កីឡាករ ប្រាក់ សុវណ្ណពិសិដ្ឋ នឹងធ្វើការវះកាត់យកដែកចេញនៅថ្ងៃនេះ ត្រង់របួសដៃខាងស្តាំបាក់ឆ្អឹងជា២កំណាត់អូសបន្លាយជិត១ឆ្នាំ។ នេះបើយោងតាមសម្តីរបស់ ពិសិដ្ឋ បញ្ជាក់មក We Are Football។

អតីតសមាជិកក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ រូបនេះបានរងរបួសបាក់ឆ្អឺងដៃកាលពីថ្ងៃទី ៣ កុម្ភៈ អំឡុងការប្រកួតក្លិប ព្រះខ័នរាជស្វាយរៀង  យកឈ្នះ ក្រសួងការពារជាតិ១ទល់០ នៃពានរង្វាន់ Asia Club Pre-Season Championship 2017 រៀបចំនៅពហុកីឡដ្ឋានជាតិ។

លេងមិនបាន៥នាទីផង កូនប្រុសបង្កើតរបស់លោក ប្រាក់ សុវណ្ណារ៉ា បានព្យាយាមដណ្តើមបាល់ពីគូប្រកួតពោលគឺ ទូច រ៉ូម៉ា របស់ក្រសួងការពារជាតិ ប៉ុន្តែបានដួលខ្លួនឯងខណៈដៃខាងស្តាំបានធ្លាក់ទៅដល់ដី និងបានបត់។

ងាកមកការប្រកួតនារដូវកាល២០១៧ រូបគេបង្ហាញខ្លួនបានត្រឹម៣លើកប៉ុណ្ណោះនៅក្នុងលីគកំពូលកម្ពុជា ប៉ុន្តែក៏ជាតួអង្គសំខាន់មួយដោយបង្ហាញខ្លួនបាន៩០នាទីក្នុងការប្រកួតផ្តាច់ព្រ័ត្រ ព្រះខ័នរាជស្វាយរៀង យកឈ្នះ ណាហ្គាវើល ៣ទល់០ ក្លាយជាម្ចាស់ពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន លើកទី១១៕

អត្ថបទពាក់ព័ន្ធ៖ ប្រាក់ សុវណ្ណពិសិដ្ឋ បាក់ឆ្អឺងដៃស្តាំជា២កំណាត់អំឡុងការប្រកួតព្រះខ័នរាជស្វាយរៀង យកឈ្នះក្រសួងការពារជាតិ ១ទល់០ ( វីដេអូ )

26828675_872436069601354_471521395_o

26829501_872436079601353_1180549938_o