ខ្សែប្រយុទ្ធ កែវ សុខផេង របស់កម្ពុជានឹងត្រូវសម្រាករយៈពេល៣សប្តាហ៍ ក្រោយរងរបួសជើងឆ្វេងក្នុងជំនួបមិត្តភាព នៅម៉ាឡេស៊ី

By |

ខ្សែប្រយុទ្ធទើបផ្ទេរពីក្លិប ភ្នំពេញក្រោន ទៅ PKNP FC ( Perbadanan Kemajuan Negeri Perak ) កីឡាករ កែវ សុខផេង បានទទួលរងរបួសក្នុងជំនួបមិត្តភាពជាមួយក្លិប Kelantan FA ដែលបញ្ចប់ទៅដោយលទ្ធផល ០ទល់០។

របួសនោះបានកើតឡើងនៅក្នុងការប្រកួតកាលពីថ្ងៃទី ១១ មករា ដោយមានបញ្ហាត្រង់កជើងខាងឆ្វេងរបស់ សុខផេង ខណៈរូបគេផ្ទាល់បានបញ្ជាក់មក We Are Football ថានឹងអាចត្រលប់ចូលហ្វឹកហាត់រយៈពេល៣សប្តាហ៍ទៀត ទាំងពុំច្បាស់ថាអាចចូលលេងបានវិញនៅពេលណានោះទេ។

26169706_1971883643132686_4977000432855078372_n

បន្ទាប់ពីជាប់តេស្តពិនិត្យសុខភាពដោយជោគជ័យ នៅថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៧ កីឡាករ កែវ សុខផេង បានចុះហត្ថលេខាចូលរួមជាមួយក្លិបទើបតែឡើងមកលីគកំពូលម៉ាឡេស៊ី PKPN FC រយៈពេល១រដូវកាល។ ដោយទទួលបានប្រាក់បៀរវត្សរ៍មូលដ្ឋានប្រចាំខែ [សុំមិនបង្ហើបចំនួន] រថយន្តមួយគ្រឿង និងផ្ទះមួយខ្នង ហើយថែមទាំងទទួលបានអាវលេខ១០ដូចនៅក្លិបភ្នំពេញក្រោនផងដែរ៕

26169202_1971883693132681_6213983061628525461_n

26219871_1971883703132680_9119182621276802432_n