ប្រាក់ ធីវ៉ា ក្លាយជាអ្នកតំណាងក្រុមហ៊ុនផលិតសម្ភារៈកីឡាជប៉ុន Mizuno

By |

សមាជិកនៃក្លិបបាល់ទាត់ភ្នំពេញក្រោន កីឡាករ ប្រាក់ ធីវ៉ា ត្រូវបានក្រុមហ៊ុនផលិតសម្ភារៈកីឡាជប៉ុនដែលមានឈ្មោះថា Mizuno ត្រៀមធ្វើពិធីប្រកាសតែងតាំងអោយក្លាយជាទូតសុច្ឆន្ទៈតំណាងក្រុមហ៊ុនមួយនេះប្រចាំប្រទេសកម្ពុជា។

បែបនេះក្ដី ពិធីប្រកាសផ្លូវការគឺគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៨ ខាងមុខ នាកីឡដ្ឋាន RSN Stadium ទឹកដីរបស់ភ្នំពេញក្រោន ជាក្លិបដែលខ្លួនកំពុងប្រកបអាជីពជាមួយផ្ទាល់ នេះបើយោងតាមការបង្ហាញអោយដឹងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ GFA Soriya – Cambodia ។

MCL2017_PKSR_VS_PPCFC_5737

គួរបញ្ជាក់ថានេះគឺជាការបោះជំហានថ្មីរបស់កីឡាករវ័យ២០ឆ្នាំរូបនេះ បន្ទាប់ពីបានផ្លាស់មកចូលរួមជាមួយក្លិបភ្នំពេញក្រោនកាលពីឆ្នាំទៅ និងទាក់ទាញការចាប់អារម្មណ៍ជាមួយនឹងទម្រង់លេងដ៏ល្អ រហូតដល់មានឱកាសជាប់ជម្រើសជាតិយុវជនអាយុក្រោម២៣ឆ្នាំកម្ពុជា និងបន្តជាប់ជម្រើសជាតិកម្ពុជា ក្នុងឆ្នាំតែមួយដែលខ្លួនចាប់ផ្ដើមជាកីឡាករបាល់ទាត់អាជីពដំបូង៕