ភ្នំពេញក្រោន ប្រកួតជាមួយ សូលទីឡូអង្គរ លើកដំបូងក្នុងជំនួបមិត្តភាពកម្ដៅសាច់ដុំ នាចុងខែនេះ នៅលើកីឡដ្ឋាន RSN

By |

ក្លិបភ្នំពេញក្រោន និងក្លិបសូលទីឡូអង្គរ បានណាត់គ្នាធ្វើការប្រកួតមិត្តភាពកម្ដៅសាច់ដុំលើកដំបូងដើម្បីត្រៀមខ្លួននៅក្នុងពានរង្វាន់លីគកំពូលកម្ពុជារដូវកាលថ្មី២០១៨ នាថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០១៨ខាងមុខនេះ វេលាម៉ោង ០៣:៣០ នាទីរសៀល ដែលការប្រកួតនឹងត្រូវធ្វើឡើងនៅលើទីលាននៃកីឡដ្ឋាន RSN ជាទឹកដីផ្ទាល់របស់ក្រុមភ្នំពេញក្រោនផងដែរ ខណៈការប្រកូតមិត្តភាពមួយនេះ មិនមានការលក់សំបុត្រចូលរួមទស្សនានោះទេ គឺតម្រូវឲ្យចូលទស្សនាដោយសេរី។

សម្រាប់ជំនួបការប្រកួតបើកឆាក លីគកំពូលកម្ពុជារដូវកាល២០១៨វិញ ក្រុមទាំង២ បន្តជួបគ្នាម្ដងទៀត ពោលនៅថ្ងៃទី ០៣ ខែ មិនា ឆ្នាំ ២០១៨ ភ្នំពេញ ត្រូវទទួលស្វារគមន៍ សូលទីឡូអង្គរ នាវេលាម៉ោង ០៦:០០ នាទីល្ងាច នៅលើកីឡដ្ឋាន RSN។

PPCFC vs Soltilo Angkor FC

បញ្ជាក់ថា ក្រុមជើងឯកលីគកំពូល ៦សម័យមួយនេះ ទើបតែចុះកុងត្រាកីឡាករបរទេសបានចំនួន ៣រូបមកហើយគិតមកត្រឹមពេលនេះ សម្រាប់ការត្រៀមខ្លួននៅក្នុងរដូវកាលថ្មីខាងមុខនេះ ស្របពេលដែលក្រុមចំណូលថ្មីដែលមានទីតាំងនៅខេត្តសៀមរាបវិញ បានធ្វើការចុះកុងត្រាយកបានទាំងកីឡាករខ្មែរ និងបរទេស បានមួយចំនួនហើយ សម្រាប់ពង្រឹងសមត្ថភាពក្រុមក្នុងការឡើងមកលេងនៅលីគកំពូលផងដែរ៕

រូបភាព៖ ក្លិបបាល់ទាត់សូលទីឡូអង្គរ

អត្ថបទពាក់ព័ន្ធ៖ ច្បាស់ការ! អំពីចំនួនក្រុមចូលរួមការប្រកួតលីគកំពូលកម្ពុជារដូវកាល២០១៨ ( កាលវិភាគ )