អតីតសមាជិកនៃក្លិបសូលទីឡូអង្គរ ចំនួន៥រូប ចូលរួមជាមួយក្លិបអង្គរថាយហ្គឺរ ត្រឹមរយៈពេល១សប្ដាហ៍

By |

ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានធ្វើការប្រកាសបង្ហាញមុខសមាជិកថ្មីរបស់ខ្លួនមួយរូបទៀតហើយ ដែលជាអតីតកីឡាករនៃក្លិបសូលទីឡូអង្គរជាផ្លូវការហើយ សម្រាប់ធ្វើការត្រៀមខ្លួននៅក្នុងពានរង្វាន់លីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ ២០១៨ នេះ។

ការបង្ហាញមុខសមាជិកថ្មីមួយរូបនេះទៀត គឺបានសេចក្ដីថា ក្លិបអង្គរថាយហ្គឺរ បានធ្វើការនាំចូលកីឡាករ ៥រូបហើយ ពីក្លិបសូលទីឡូអង្គរ ដែលជាក្លិបចំនូលថ្មីទើបតែឡើងមកលីគកំពូលកម្ពុជា នារដូវកាល២០១៨នេះ បន្ទាប់ពីកីឡាករ ឈង់ ប៊ុនណាត, កីឡាករ សុឹង ណារិទ្ធិ, កង ឧត្តម និង លី វាសនា។

សមាជិកថ្មីចុងក្រោយនេះ មានឈ្មោះថា តាំង ពិសី លេងក្នុងតួនាទីជាខ្សែការពារ បច្ចុប្បន្នមានវ័យ២៣ឆ្នាំ កីឡាកររូបនេះមានដើមកំណើតនៅឃុំ ស្វាយដង្គំ, ស្រុក សៀមរាប, ខេត្ត សៀមរាប ជាកីឡាកររបស់ក្រុម គីរីដង់រែក (ក្រុមមិនអាជីព), សៀមរាបអង្គរ (ជម្រើសខេត្ត សៀមរាប) និង សូទីឡូអង្គរ មុននឹងមកចូលរួមជាមួយ អង្គរថាយហ្គឺរ នៅឆ្នាំនេះ។

26805246_1066652610138300_6570851191024935144_n

គិតមកទល់ពេលនេះ កីឡាករ តាំង ពិសី គឺជាកីឡាករចំណូលថ្មីទី៩ ហើយដែលក្លិបមានមូលដ្ឋាននៅខេត្តសៀមរាបមួយនេះធ្វើការនាំចូលបន្ថែម ដោយកីឡាករ ៨រូបទៀតមានដូចជា៖ កីឡាករ Ryota Hayashi និងកីឡាករ Kazuteru Okamoto ដែលមានសញ្ជាតិជប៉ុនដូចគ្នា កីឡាករ ឈង់ ប៊ុនណាត, កីឡាករ សុឹង ណារិទ្ធិ, ប៉ោ សុខុម ដែលមានសញ្ជាតិខ្មែរ ជាមួយនឹងកីឡាករបរទេស១រូបទៀត Afanwi Baldwin ផ្ទេរមកពីអគ្គស្នងការដ្ឋាននគរបាលជាតិ ( ប៉ូលីស ) បន្ថែម២រូបថ្មីៗនេះ រួមមានមកីឡាករ កង ឧត្តម និង លី វាសនា៕

 

រូបភាព៖ Angkor Tiger Football Club & Soltilo Angkor FC