ម្ចាស់ក្លិបអង្គរថាយហ្គឺរ កំណត់យកត្រឹមឆ្នាំ២០២០​ សម្រាប់ឆ្ពោះទៅរកការលើកពានលីគកំពូលកម្ពុជាលើកដំបូង

By |

កាលពីម្សិលមិញ ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៨ ក្លិបអង្គរថាយហ្គឺរ បានធ្វើកម្មវីធីជួបជុំសំណេះសំណាលជាមួយក្រុមគ្រូបង្វឹក និងកីឡាករទាំងអស់ ក្នុងទិសដៅនៃចក្ខុវិស័យ និងបេសកម្មរបស់ក្រុមសម្រាប់រដូវកាលថ្មី២០១៨ និងឆ្ពោះទៅដណ្ដើមជើងឯកនៅកម្ពុជាត្រឹមឆ្នាំ ២០២០ខាងមុខនេះ និងការបង្កើតកីឡាករជម្រើសជាតិចេញពីក្រុមផងដែរ។

លោក Akihiro Kato ដែលជាម្ចាស់ក្លិបនៅខេត្តសៀមរាបមួយនេះបានធ្វើការលើកឡើងនៅក្នុងពិធីជួបជុំជាមួយកីឡាករយ៉ាងដូច្នេះថា៖« នៅក្នុងថ្ងៃនេះផងដែរ ខ្ញុំចង់ចែករំលែកនូវទស្សនៈនិងចក្ខុវិស័យរបស់ក្រុមនារដូវកាលថ្មីនេះរហូតដល់ឆ្នាំ ២០២០ ដោយមានគោលបំណងធំៗ ២ពោលគឺ ទី១ យល់អំពីទស្សនៈវិស័យ និងបេសកម្មរបស់ក្លិប និងទី២ ត្រូវយល់ពីស្ថានភាពដែលក្លិបចង់បាននៅរដូវកាល២០១៨នេះ។ សម្រាប់ទស្សនៈវិស័យនោះគឺ កំនត់យកជើងឯកក្នុងលីគត្រឹមឆ្នាំ២០២០ បន្ទាប់មកយកលេខ១ នៅអាស៊ាន, ការលេងបាល់ទាត់បែបគ្រប់គ្រងបាល់ និងការផលិតកីឡាករជម្រើសជាតិ និងកីឡាករអាជីពចេញពីក្រុម រីឯស្ថានភាពដែលក្រុមចង់បាននោះគឺ ភាពរឹងមាំ, សេចក្ដីទៀងត្រង់, ការអភិវឌ្ឍ, ភាពសប្បាយរីករាយ និងការគោរព»។

« អ្វីដែលខ្ញុំចង់បាននោះគឺ សម្រេចនូវទស្សនៈវិស័យជាមួយក្លិបនៅក្នុងឆ្នាំ ២០២០ ខាងមុខដើម្បីឈ្នះជើងឯកលីគកំពូលកម្ពុជា និងឈានទៅរកភាពជោគជ័យមិនត្រឹមតែនៅប្រទេសកម្ពុជានោះទេ គឺនៅកម្រិតអាស៊ានទាំងមូលផងដែរ ប៉ុន្ដែសម្រាប់រដូវកាលថ្មី២០១៨នេះ ពួកយើងត្រូវតែខិតខំដើម្បីឆ្ពោះទៅរកបីភាពជោគជ័យរបស់ក្លិប។ ជាមួយគ្នានេះ បាល់ទាត់ពិតជាមានឥទ្ធិពលណាស់ អច្ចឹងអ្នកទាំងអស់គ្នាមកលេងមិនមែនសម្រាប់តែក្លិបនោះទេ គឺត្រូវផ្ដល់ក្ដីស្រម៉ៃ ភាពក្លាហាន និងសេចក្ដីក្លាហានដល់អ្នកដទៃ ជាពិសេសកុមារៗតែម្ដង ដើម្បីមានមហិច្ចតានិងក្ដីស្រម៉ៃចូលរួមជាមួយក្លិបអង្គរថាយហ្គឺរក្នុងការក្លាយខ្លួនជាកីឡាករអាជីពដូចយើងទាំងអស់គ្នាដែរ និងក្លាយជាកីឡាករជម្រើសជាតិនាពេលអនាគតសម្រាប់តំណាងឲ្យខេត្តសៀមរាបផងដែរ»។ ប្រធានក្លិបរូបនេះ ក៏បានបន្ថែមផងដែរ។

សូមរំលឹកថា លីគកំពូលកម្ពុជារដូវកាល២០១៨ នឹងត្រូវចាប់ផ្ដើមនាដើមខែ មីនា ខាងមុខនេះ ដោយមានក្រុមចូលរួមចំនួន ១២ក្រុម ស្របពេលដែលជំនួបការប្រកួតបើកឆាក អង្គរថាយហ្គឺរ ត្រូវជួបជាមួយ ក្រសួងការពារជាតិ នៅថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០១៨ នាវេលាម៉ោង ៦:០០ នាទីល្ងាច នៅលើកីឡដ្ឋានស្ដាតចាស់ រាជធានីភ្នំពេញ ផងដែរ៕

ខាងក្រោមនេះជាសម្មភាពក្នុងពិធីសំណេះសំណាលជាមួយក្រុមគ្រូបង្វឹក បុគ្គលិក និងកីឡាករទាំងអស់៖

PressTGFC_6977

PressTGFC_6956

PressTGFC_6972

PressTGFC_6980

PressTGFC_6966

PressTGFC_6962

PressTGFC_6961

PressTGFC_6959