កម្ពុជា ឈរនៅលេខ១៧២ ខណៈ ឡាវ ឈរនៅលេខ១៨៣ មុនប៉ះគ្នានៅខែក្រោយ

By |

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបន្តឈរនៅចំណាត់ថ្នាក់លេខរៀងទី១៧២ ខណៈឡាវ ឈរនៅលេខ១៨៣ នៃតារាងចំណាត់ថ្នាក់របស់ក្រុមជម្រើសជាតិនៅលើពិភពលោក ( FIFA RANKING ) នៅក្នុងខែកុម្ភៈនេះ មុននឹងត្រូវប៉ះគ្នានៅខែក្រោយ។

Screen Shot 2018-02-21 at 9.45.39 AM

តាមការបន្ទាន់សម័យកាល ( Update ) ដែលចេញដោយសហព័ន្ធកីឡាបាល់ទាត់ពិភពលោកហៅកាត់ថា ( FIFA ) នៅលើវិបសាយ FIFA.com កាលពីថ្ងៃទី ១៥ ខែ កុម្ភៈ កម្ពុជា កំពុងស្ថិតនៅលេខរៀងទី១៧២ ថេរ ដោយមាន១០៣ពិន្ទុ ស្របពេលដែលគូប្រកួតនៅខែក្រោយ ជម្រើសជាតិឡាវ កំពុងឈរនៅលេខ១៨៣ថេរ ដូចគ្នា និងមាន៨២ពិន្ទុក្នុងដៃ។

ខាងក្រោមគឺជាតារាងចំណាត់ថ្នាក់ និងតារាងពិន្ទុរបស់ក្រុមជម្រើសជាតិកម្ពុជា និងឡាវសម្រាប់ខែកុម្ភៈនេះ៖

Screen Shot 2018-02-20 at 10.05.00 PM

បែបនេះក្ដី ចំណាត់ថ្នាក់ FIFA សម្រាប់ក្រុមទាំង២អាចនឹងមានការប្រែប្រួលបន្តនៅខែមិនា ខាងមុខនេះបន្តទៀត មុននឹងប៉ះគ្នាជាផ្លូវការ។

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា គ្រោងនឹងធ្វើការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំ ទល់នឹងក្រុមបាល់ទាត់ជម្រើសជាតិឡាវ ដើម្បីជាការត្រៀមប្រកួតក្នុងជំនួបចុងក្រោយនៃពានរង្វាន់ AFC Asian Cup UAE 2019 វគ្គជម្រុះជុំចុងក្រោយ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២១ ខែ មិនា ឆ្នាំ ២០១៨ នាទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។

សម្រាប់ការប្រកួតមិត្តភាពកម្ដៅសាច់ដុំនេះគឺជាការត្រៀមប្រកួតក្នុងជំនួបចុងក្រោយនៃពានរង្វាន់ ជើងឯកទ្វីបអាស៊ី AFC Asian Cup UAE 2019 វគ្គជម្រុះជុំចុងក្រោយ ទល់នឹងជម្រើសជាតិអាហ្វហ្គានីស្ថាន នៅថ្ងៃទី២៧ ខែដដែល ឆ្នាំ២០១៨៕