កម្មវិធីប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១២ ឆ្នាំ២០១៨ វគ្គជម្រុះថ្នាក់ខេត្ត

By |

គណៈកម្មការប្រកួតបាល់ទាត់ជាតិ បានចេញសេចក្តីជូនដំណឹងពីការប្រកួតដណ្តើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១២ ឆ្នាំ២០១៨ ដោយត្រូវរៀបចំបែងចែកចេញពី២ ដោយមានថ្នាក់ខេត្ត និងថ្នាក់ជាតិ។

សម្រាប់ថ្នាក់ខេត្ត នឹងចាប់ផ្តើមការប្រកួតពីថ្ងៃទី ៧ មិនា ដោយមានការចូលរូមក្រុមពីក្រុមចំនូន២៣ និងក្លិប គិរិរង់សុខសែនជ័យ, មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា, យុវជនក្រសួងការពារជាតិ និងសាលាបាល់ទាត់ជាតិបាទី។ ដោយស្មើនឹង ២៧ក្រុម ចែកចេញជា៥ពូល ដោយក្រុមចំណាត់ថ្នាក់លេខ ១, ២, ៣ តាមពីពូលនីមួយៗ នឹងទទួលបានសិទ្ធឡើងទៅលេងវគ្គជម្រុះបន្ត ខណៈត្រូវជ្រើសរើសក្រុមលេខ៤ល្អ ពីចំណោមពូលទាំង៥ ដើម្បីយកតែមួយឡើងទៅវគ្គបន្តដួចគ្នា រាល់ការប្រកួតធ្វើតែ១ជើងប៉ុណ្ណោះ។

ការប្រកូតនឹងបន្តធ្វើពី វគ្គ១៦ក្រុមចុងក្រោយ ដោយក្រុមអាចឈានចូលដល់វគ្គផ្តាច់ព្រ័ត្រ មានសិទ្ធអាចចូលរួមការប្រកូតវគ្គ១៦ក្រុមចុងក្រោយនៅវគ្គថ្នាក់ជាតិ។

សម្រាប់ថ្នាក់ជាតិ នឹងធ្វើការប្រកួតប្តូរទឹកដីប្រើប្រាស់រូបមន្ត Home & Away ដោយចាប់ផ្តើមពីថ្ងៃទី ១១ កក្កដា ដោយមានការចូលរួមពី ក្លិបទាំង១២ នៃលីគកំពូលកម្ពុជា២០១៨ បូករួមក្រុមមានសិទ្ធឡើងមកវគ្គបន្តពីវគ្គជម្រុះថ្នាក់ខេត្តចំនួនទាំង១៦ក្រុម៕

Screen Shot 2018-02-21 at 9.44.47 AM