ទើបតែប៉ះក្រុមចំណូលថ្មីម្សិលមិញ ថ្ងៃនេះ ព្រះខ័នរាជស្វាយរៀង បន្តប៉ះក្រុមចំណូលថ្មីមួយទៀត ក្នុងជំនួបមិត្តភាព

By |

នារសៀលថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៨ នេះ ក្លិបបាល់ទាត់២នឹងមានការប្រកួតរវាងគ្នា និងគ្នា នៅលើទីលានកីឡដ្ឋានអគ្គីសនីកម្ពុជា ដែលជាជំនួបមិត្តភាពកម្ដៅសាច់ដុំ។

ការប្រកួតនេះគឺជាការជួបគ្នារវាង ព្រះខ័នរាជស្វាយរៀង ត្រូវធ្វើកាប្រកួតកម្ដៅសាច់ដុំជាមួយក្រុមចំណូលថ្មី ក្លិបសូលទីឡូអង្គរ ដែលជាជំនួបលើកដំបូងសម្រាប់ក្រុមទាំង២ ចាប់តាំងបីបង្កើតក្លិបរៀងៗខ្លួនមក។

តាមគម្រោងការប្រកួតដែលធ្វើឡើងនៅលើទីលាន នៃកីឡដ្ឋានអគ្គីសនីកម្ពុជា នឹងចាប់ផ្ដើមនៅវេលាម៉ោង ៣:៣០ នាទីរសៀល ខណៈការប្រកួតនឹងបើកទូលាយអោយមានការចូលរួមទស្សនាដោយសេរី។

28061755_438800063222875_5577123099459266769_o

សូមបញ្ជាក់ថា ការប្រកួតនេះ គឺជាការប្រកួតមិត្តភាពកម្ដៅសាច់ដុំត្រៀមសម្រាប់រដូវកាលថ្មី នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៨ ដែលគ្រោងនឹងចាប់ផ្ដើមនៅខែមិនា ខាងមុខនេះ៕