គ្រូបង្វឹកភ្នំពេញក្រោន និយាយអំពីគោលដៅ និងការរៀបចំក្រុមនារដូវកាលថ្មីខាងមុខនេះ (វីដេអូ)

By |

លោក Sean Sainsbury ដែលមានតួនាទីជាគ្រូបង្វឹកក្លិបបាល់ទាត់ភ្នំពេញក្រោន សម្រាប់ត្រៀមដឹកនាំក្រុមនារដូវកាលថ្មីនេះទាំងពានរង្វាន់លីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ដែលគ្រោងនឹងចាប់ផ្ដើមបើកសករាជថ្មីរបស់ខ្លួននៅដើមខែ មីនាខាងមុខនេះ ក្នុងនោះគ្រូបង្វឹករូបនេះ បានលើកឡើងនូវអំពីគោលដៅមួយចំនួន និងការប្តេជ្ញាចិត្តដើម្បីឆ្ពោះទៅរកភាពជោគជ័យនារដូវកាលឆ្នាំ២០១៨ នេះ។

គ្រូបង្វឹកសញ្ជាតិអង់គ្លេសរូបនេះ បាននិយាយតាមរយៈការបង្ហោះវិដេអូនៅលើបណ្ដាញសង្គមហ្វេសប៊ុកផេកផ្លូវការរបស់ក្រុមភ្នំពេញក្រោនយ៉ាងដូច្នេះថា៖« ខ្ញុំពិតជាមានភាពជឿជាក់ខ្លាំងណាស់ ព្រោះពួកយើងមានការត្រៀមខ្លួនបានច្រើនក្នុងការហ្វឹកហាត់ មានការរៀបចំបានល្អទាំងការរៀបចំខ្លួន និងការជំរុញទឹកចិត្តដូច្នេះខ្ញុំមានភាពជឿជាក់ខ្លាំង ចំពោះបញ្ហាកីឡាករក្មេងៗ ខ្ញុំមិនមានការបារម្មណ៍អ្វីនោះទេក្នុងការប្រើប្រាស់កីឡាករក្មេងៗនោះ អ្វីដែលខ្ញុំព្រួយបារម្មណ៍កីឡាករនោះគឺ ទេពកោសល្យ ទម្រង់លេង និងអាក្បកិរិយា ក៏ប៉ុន្ដែពួកគេមានទាំងអស់ ទាំងទេពកោសល្យ ទម្រង់លេងល្អ និងអាក្បកិរិយាល្អនៅលើទីលាន។ សម្រាប់គោលដៅនារដូវកាលនេះ គឺខ្ញុំចង់បង្ហាញឲ្យគ្រប់គ្នាឃើញថា យើងគឺជាក្រុមដ៏ល្អមួយនៅក្នុងលីគ ដោយពួកយើងចង់ឈ្នះរាល់គ្រប់ការប្រកួតទាំងអស់តាមអ្វីដែលយើងអាចធ្វើបាន យើងមានអារម្មណ៍ថាយើងអាចប្រកួតប្រជែងជាមួយក្រុមដទៃទៀតបាន ប៉ុន្ដែនៅពេលដែលរដូវកាលថ្មីចាប់ផ្ដើម យើងចង់បង្ហាញឲ្យអ្នកទាំងអស់គ្នាឃើញថា យើងជាក្រុមដ៏អស្ចារ្យមួយនៅក្នុងលីគ»។

ទស្សនាវិដេអូរបស់លោក Sean Sainsbury ក្នុងកិច្ចសម្ភាសន៍និយាយអំពីគោលដៅ និងការតាំងចិត្តនារដូវកាលថ្មីនេះ៖

បញ្ជាក់ថា លីគកំពូលកម្ពុជារដូវកាល២០១៨នេះ នឹងត្រូវចាប់ផ្ដើមបើរដូវកាលរបស់ខ្លួនហើយនៅដើមខែ មីនាខាងមុខ ពោលគឺថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០១៨ ដោយជំនួបដំបូងរបស់ ភ្នំពេញក្រោន នឹងត្រូវជួបជាមួយក្រុមភ្ញៀវ សូលទីឡូអង្គរ នៅថ្ងៃនោះផងដែរ ដែលការប្រកួតធ្វើឡើងនៅលើទីលាននៃកីឡដ្ឋាន RSN របស់ភ្នំពេញក្រោន៕

វិដេអូ៖ ក្លិបបាល់ទាត់ភ្នំពេញក្រោន