ព្រះខ័នរាជស្វាយរៀង បានចាញ់ សូលទីឡូអង្គរ ៣ទល់២ មុននេះបន្តិច ក្នុងជំនួបការប្រកួតមិត្តភាពកម្ដៅសាច់ដុំ

By |

ព្រះខ័នរាជស្វាយរៀង បានចាញ់ សូលទីឡូអង្គរ ដែលជាក្រុមចំណូលថ្មីក្នុងលទ្ធផល ៣ទល់២ មុននេះបន្តិច នៃជំនួបការប្រកួតមិត្តភាពកម្ដៅសាច់ដុំដកស្រង់បច្ចេកទេស និងជាការធ្វើតេស្ដសមត្ថភាពកីឡាករចំណូលថ្មីទាំងខ្មែរ និងបរទេស ដែលការប្រកួតធ្វើឡើងនៅលើវាលស្មៅនៃកីឡដ្ឋានអគ្គិសនីកម្ពុជា ដោយការប្រកួតនេះមានការទាត់បញ្ចូលទីគ្នាដល់ទៅ ៥គ្រាប់ ដោយក្រុមសូលទីឡូអង្គរ រកបាន៣គ្រាប់ដោយកីឡាករ ឡុង ភារ៉ាត់ និងកីឡាករ Unno Tomoyuki រកបាន ២គ្រាប់ម្នាក់ឯង ខណៈ ២គ្រាប់របស់ក្រុមព្រះខ័នរាជស្វាយរៀង រកបានដោយកីឡាករ គន្ធា រ៉ាវ៉ាន់ និងកីឡាករ ណុប តុលា។

28167125_1684969928226411_889523077420110487_n

សូមរំលឹកថា ពានរង្វាន់លីគកំពូលកម្ពុជារដូវកាល២០១៨នេះ នឹងត្រូវចាប់ផ្ដើមបើករដូវកាលថ្មីរបស់ខ្លួននៅដើមខែ មីនាខាងមុខនេះ ខណៈ ក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀង នឹងត្រូវជួបជាមួយម្ចាស់ផ្ទះ ណាហ្គាវើល នៅថ្ងៃទី ០៤ ខែ មីនា ស្របពេលដែល ក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបវិញ ត្រូវមកកាន់រាជធានីភ្នំពេញដើម្បីធ្វើការប្រកួតជាមួយ ម្ចាស់ផ្ទះ ភ្នំពេញក្រោន នៅថ្ងៃទី ០៣ ខែ មីនា នៅលើវាលស្មៅនៃកីឡដ្ឋាន RSN ផងដែរ៕

រូបភាព៖ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង