ណាហ្គាវើល ជាបេក្ខភាពទី៦ ដែលបានបំពេញកូតាកីឡាករបរទេសសម្រាប់ត្រៀមប្រកួតលីគកំពូលកម្ពុជារដូវកាល២០១៨នេះ

By |

ពានរង្វាន់លីគកំពូលកម្ពុជារដូវកាល២០១៨ នឹងត្រូវចាប់បើកសករាជថ្មីនាថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០១៨ខាងមុខ ដោយមានសមាសភាពក្លិបបាល់ទាត់អាជីពចំនួន ១២ចូលរួមធ្វើការប្រកួតប្រជែងគ្នាដណ្ដើមជើងឯកនារដូវកាលថ្មីនេះផងដែរ ក្នុងសម្រាប់លីគកំពូលកម្ពុជាអនុញ្ញាតឲ្យក្លិបទាំង ១២ត្រូវមានសមាសភាពកីឡាករបរទេស ឬកូតាកីឡាករបរទេសដែលអាចជួយក្រុមបានត្រឹមតែ ៥នាក់ប៉ុណ្ណោះ ក្នុងចំណោម ៥រូបត្រូវមានកីឡាករសញ្ជាតិ អាសុី ១រូបផងដែរ។

គិតមកទល់នឹងថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៨នេះ មានក្លិបណាហ្គាវើល ជាបេក្ខភាពទី៦ហើយដែលបានបំពេញកូតាកីឡាករបរទេសគ្រប់នោះ ពោលគឺ ក្លិបបាល់ទាត់ក្រសួងការពារជាតិ, ក្លិបបាល់ទាត់អង្គរថាយហ្គឺរ,ក្លិបបាល់ទាត់បឹងកេត,ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង និងក្លិបបាល់ទាត់វិសាខា ស្របពេលដែលក្រុមទាំង ៨ទៀតមាដូចជា៖ ព្រះខ័នរាជស្វាយរៀង, អគ្គស្នងការដ្ឋាននគរបាលជាតិ, វេស្ទើនភ្នំពេញ, សូលទីឡូអង្គរ និង អាសុីអុឺរ៉ុប យូណាយធីត ដែលមិនទាន់មានកីឡាករបរទេសគ្រប់ចំនួនសម្រាប់បំពេញកូតាកីឡាករបរទេសរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

ខាងក្រោមនេះជាតារាងបញ្ជីឈ្មោះកូតាកីឡាករបរទេសរបស់ក្លិបទាំង ១១ សម្រាប់ត្រៀមលីគកំពូលកម្ពុជារដូវកាល២០១៨នេះ៖

ក្លិប

កីឡាករបរទេសទី១

កីឡាករបរទេសទី២

កីឡាករបរទេសទី៣

កីឡាករបរទេសទី៤

កីឡាករបរទេសទី៥

បឹងកេតអេហ្វសុី

 Maycon Silva

( Brazil )

 Paul Omogba

( Nigeria )

 Hikaru Mizuno

( Japan )

 Gbenga Samuel

( Nigeria )

 Julius Oboh

( Nigeria )

ក្រសួងការពារជាតិ

 Yudai Ogawa

( Japan )

 Daiki Matsumoto

( Japan )

 Yoo Jae Ho

( South Korea )

 Na Hyo Sang

( South Korea )

 Park Seung Il

( South Korea )

ព្រះខ័នរាជស្វាយរៀង

 Shane Booysen

( South Afica )

Daisuke Kobayashi ( Japan)

ណាហ្គាវើល

 Anderson Zogbe

( Ivory Coast )

 Han Sung Gyu

( South Korea )

 Tatsuro Inui

( Japan )

Bisan George

( Nigeria )

 Mattew Osa

( Negeria )

ភ្នំពេញក្រោន

 Jonny Campbell

( USA )

 Jorrin John

( England )

 Pouya Hosseini

( Iran )

 Tsotleho Jane

( Lesotho )

 Atsushi Shirota

( Japan )

អង្គរថាយហ្គឺរ

 Masahiro Fukasawa ( Japan ) Kazuteru Okamoto ( Japan ) Kenjiro Ogino

( Japan )

 Ryota Hayashi

( Japan )

 Baldwin Ngwa

( Cameroon )

អគ្គ.នគរបាលជាតិ

វេស្ទើនភ្នំពេញ

 Ota Takahito

( Japan )

អាសុីអុឺរ៉ុប យូណាយធីត

 Momoh Degule

( Negeria )

 Mohamed Hamza

( Egypt )

វិសាខា

 Choe Myong Ho

( North Korea )

 Ri Hyok Chol

( North Korea )

 Park Song Chol

( North Korea )

 Jang Song Hyok

( North Korea )

 Kim Kyong Hun

( North Korea )

សូលទីឡូអង្គរ

 Yuta Kikuchi

( Japan )

 Unno Tomoyuki

( Japan )

អគ្គិសនីកម្ពុជា

មិនមានកីឡាករបរទេស

សូមបញ្ជាក់ថា នារដូវកាល២០១៨នេះ ក្លិបបាល់ទាត់អគ្គិសនីកម្ពុជា នៅតែប្រកាន់ជំហររបស់ខ្លួនក្នុងការមិនប្រើប្រាស់សមាសភាពកីឡាករបរទេសសម្រាប់មកជួយក្រុមនោះទេ ដោយក្លាយជាក្រុមតែ ១គត់នៅក្នុងលីគកំពូលកម្ពុជាដែលមិនប្រើប្រាស់កូតាកីឡាករបរទេស ខណៈក្រុមផ្សេងៗទៀតទាំង ១១ កំពុងតែសម្លឹងមើលសមាសភាព ក៏ដូចជាធ្វើតេស្តសមត្ថភាពកីឡាករបរទេសសម្រាប់ត្រៀមធ្វើការពង្រឹងសមត្ថភាពក្រុមរបស់ខ្លួន ដើម្បីប្រកួតប្រជែងគ្នាដណ្ដើមជើងឯកពានរង្វាន់លីគកំពូលកម្ពុជារដូវកាល២០១៨ខាងមុខនេះផងដែរ៕