សមាសភាពក្រុមឡើងទៅប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់បាល់ទាត់នារី រកឃើញជាផ្លូវការ

By |

ការប្រកួតពានរង្វាន់បាល់ទាត់នារី  គ្រោងនឹងឈានដល់ការប្រកួតបញ្ចប់ជាផ្លូវការនៅថ្ងៃអាទិត្យ ទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០១៨ ខាងមុខនេះ ជាមួយនឹងការប្រកួតចំនួន៦ប្រកួត ខណៈត្បិតមិនទាន់បញ្ចប់ប៉ុន្តែសមាសភាពក្រុមដែលត្រូវឡើងទៅប្រកួតជុំបន្តត្រូវបានរកឃើញជាផ្លូវការហើយផងដែរ។

ឆ្លងកាត់ការប្រកួតអស់ចំនួន៩សប្ដាហ៍រួចមក សម្រាប់ការប្រកួតលីគបាល់ទាត់នារីបានរកឃើញ ដែលឡើងទៅប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ រួមមាន ពូល A ក្រុមបាល់ទាត់នារីខេត្តបាត់ដំបង ជាមួយ ខេត្តកំពង់ឆ្នាំង ស្របពេលដែលពូល B គឺក្រុមបាល់ទាត់នារីខេត្តកំពង់ស្ពឺ ចាប់ដៃគ្នាឡើងជាមួយ ខេត្តស្វាយរៀង។

តារាងចំណាត់ថ្នាក់សរុបនៃការប្រកួតបាល់ទាត់នារី ត្រឹមសប្ដាហ៍ទី៩៖

27994088_1705045316253194_179373431_n

បែបនេះក្ដី ក្រុមខ្លាំងទាំង៤ រួមមាន ខេត្តបាត់ដំបង, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ស្ពឺ ខេត្តស្វាយរៀង នឹងប្រជែងគ្នានៅសប្ដាហ៍ចុងក្រោយ១ប្រកួតទៀត ដោយតាមពូលរៀងៗខ្លួន បាត់ដំបង ប៉ះជាមួយ កំពង់ស្ពឺ ផ្ទាល់តែម្ដង និងខេត្តកំពង់ស្ពឺ ប្រកួតជាមួយ ខេត្តស្វាយរៀង ដើម្បីប្រាកដថាក្រុមណាជាក្រុមដែលឈរលេខ១ ឬលេខ២ ក្នុងពូល។

តាមលក្ខខណ្ឌនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រុមលេខ១ ពូល B និងត្រូវប្រកួតជាមួយ ក្រុមលេខ២ ពូល A ខណៈក្រុមលេខ១ ពូល A ត្រូវជួបជាមួយ ក្រុមលេខ២ ពូល B គ្រាដែលការប្រកួតគឺគ្រោងនឹងធ្វើឡើងនៅដើមខែមិនា នាទីលានមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទី ខេត្តតាកែវ។

សម្រាប់បាល់ទាត់យុវជនអាយុក្រោម១៤ឆ្នាំ និង១៦ឆ្នាំ វិញ ក៏គ្រោងនឹងបញ្ចប់ការប្រកួតជម្រុះតាមពូលទាំងស្រុងជាផ្លូវការ ផងដែរនៅចុងសប្ដាហ៍នេះ ដើម្បីបន្តទៅការប្រកួតក្នុងដំណាក់កាលទី២៕