ក្លិបអាជីពចំនួន៥ ណាត់គ្នាប្រកួតមិត្តភាពកម្ដៅសាច់ដុំ នៅលើកីឡដ្ឋាន ៣ផ្សេងគ្នា នៅក្នុងសប្តាហ៍នេះ

By |

នៅក្នុងសប្តាហ៍នេះមានក្លិបអាជីពចំនួន៥ កំពុងតែត្រៀមខ្លួនយ៉ាងល្អសម្រាប់រដូវកាលថ្មីតាមរយៈការប្រកួតមិត្តភាពកម្ដៅសាច់ដុំដកស្រង់បច្ចេកទេសជាច្រើនលើកច្រើនសារ ក៏ដូចជាធ្វើតេស្ដសមត្ថភាពកីឡាករចំណូលថ្មីទាំងខ្មែរ និងបរទេស ខណៈពានរង្វាន់លីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ ២០១៨ នឹងធ្វើការបើករដូវកាលនាដើមខែ មីនា ខាងមុខនេះ។

កម្មវិធីប្រកួតមិត្តភាពកម្ដៅសាច់ដុំរបស់ក្លិបអាជីពចំនួន៥ នៅក្នុងសប្តាហ៍នេះ៖

  • វេស្ទើនភ្នំពេញ បានណាត់គ្នាជាមួយ វិសាខា ធ្វើការប្រកួតនៅថ្ងៃទី ២២ ខែ កុម្ភះ នៅលើទីលាននៃកីឡដ្ឋាន វេស្ទើន
  • ភ្នំពេញក្រោន បបួល វេស្ទើនភ្នំពេញ ប្រកួតមិត្តភាព នៅលើទីលាននៃកីឡដ្ឋាន RSN ដែលការប្រកួតធ្វើនៅក្នុងថ្ងៃទី ២៤ ខែ កុម្ភះ
  • អាសុីអុឺរ៉ុប យូណាយធីត ជួបជាមួយ ព្រះខ័នរាជស្វាយរៀង នៅលើទីលាននៃកីឡដ្ឋាន AEU Sport Park ដែលការប្រកួតធ្វើនៅក្នុងថ្ងៃទី ២៤ ខែ កុម្ភះ។

PPCFC vs WPP

WPP vs VSK