ទិដ្ឋភាពជក់ចិត្តពីការប្រកួតមិត្តភាព សូលទីឡួអង្គរ យកឈ្នះ ព្រះខ័នរាជស្វាយរៀង

By |

ព្រះខ័នរាជស្វាយរៀង បានចាញ់ សូលទីឡូអង្គរ ដែលជាក្រុមចំណូលថ្មីក្នុងលទ្ធផល ៣ទល់២ នៃជំនួបការប្រកួតមិត្តភាពកម្ដៅសាច់ដុំដកស្រង់បច្ចេកទេស និងជាការធ្វើតេស្ដសមត្ថភាពកីឡាករចំណូលថ្មីទាំងខ្មែរ និងបរទេស ដែលការប្រកួតធ្វើឡើងនៅលើវាលស្មៅនៃកីឡដ្ឋានអគ្គិសនីកម្ពុជា ដោយការប្រកួតនេះមានការទាត់បញ្ចូលទីគ្នាដល់ទៅ ៥គ្រាប់ ដោយក្រុមសូលទីឡូអង្គរ រកបាន៣គ្រាប់ដោយកីឡាករ ឡុង ភារ៉ាត់ និងកីឡាករ Unno Tomoyuki រកបាន ២គ្រាប់ម្នាក់ឯង ខណៈ ២គ្រាប់របស់ក្រុមព្រះខ័នរាជស្វាយរៀង រកបានដោយកីឡាករ គន្ធា រ៉ាវ៉ាន់ និងកីឡាករ ណុប តុលា។

សូមរំលឹកថា ពានរង្វាន់លីគកំពូលកម្ពុជារដូវកាល២០១៨នេះ នឹងត្រូវចាប់ផ្ដើមបើករដូវកាលថ្មីរបស់ខ្លួននៅដើមខែ មីនាខាងមុខនេះ ខណៈ ក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀង នឹងត្រូវជួបជាមួយម្ចាស់ផ្ទះ ណាហ្គាវើល នៅថ្ងៃទី ០៤ ខែ មីនា ស្របពេលដែល ក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបវិញ ត្រូវមកកាន់រាជធានីភ្នំពេញដើម្បីធ្វើការប្រកួតជាមួយ ម្ចាស់ផ្ទះ ភ្នំពេញក្រោន នៅថ្ងៃទី ០៣ ខែ មីនា នៅលើវាលស្មៅនៃកីឡដ្ឋាន RSN ផងដែរ៕

FRI_PKSR_VS_STL_1015

FRI_PKSR_VS_STL_1057

FRI_PKSR_VS_STL_1062

FRI_PKSR_VS_STL_1064

FRI_PKSR_VS_STL_1072

FRI_PKSR_VS_STL_1082

FRI_PKSR_VS_STL_1085

FRI_PKSR_VS_STL_1095

FRI_PKSR_VS_STL_1097

FRI_PKSR_VS_STL_1099

FRI_PKSR_VS_STL_1109

FRI_PKSR_VS_STL_1112

FRI_PKSR_VS_STL_1143