ល្បីថាលីគលំដាប់ទី២ រដូវកាល២០១៨ គ្រោងនឹងចាប់ផ្តើមដោយមានការចូលរួមពីក្លិបទាំង១២

By |

យោងតាមលិខិតធ្វើការស្ទង់មតិរបស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា គ្រោងនឹងរៀបចំការប្រកួតលីគលំដាប់ទី២ លើកទី៣ រដូវកាល២០១៨ ដោយមានក្រុមចូលរួមចំនួន១២ ដូចគ្នាទៅនឹងលីគកំពូលកម្ពុជា ដែលមាន១២ក្រុម។

ខណៈកាលបរិច្ឆេទនៃការប្រកូតមិនទាន់ប្រាកដនោះឡើយ ដោយរង់ចាំស្ទាបស្ទង់មតិអំពីក្រុមដែលអាចចូលរូមតាមស្ថានភាពជាក់ស្តែង ស្របពេលផែនការចង់បាន១២ក្រុម។

បញ្ជាក់នេះ គ្រាន់តែជាការធ្វើការស្ទង់មតិដើម្បីអោយដឹងចំនួនពិតប្រាកដក្រុមដែលចូលរូម បង្កជាភាពងាយស្រួលដល់ការរៀបចំដំណើរការ និងការបរិច្ឆេទប្រកួត ខណៈក៏ដូចទៅនឹងសេចក្តីជូនដំណឹងផងដែរ៕