អង្គរថាយហ្គឺរ ណាត់ ប៉ូលីស ធ្វើការប្រកួតមិត្តភាពកម្ដៅសាច់ដុំដកស្រង់បច្ចេកទេស នាចុងសប្តាហ៍នេះ

By |

នៅថ្ងៃ សៅរ៍ ទី ២៤ ខែ មីនា ឆ្នាំ ២០១៨នេះ អង្គរថាយហ្គឺរ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ណាត់គ្នាធ្វើការប្រកួតមិត្តភាពកម្ដៅសាចដុំដកស្រង់បច្ចេកទេស ក៏ដូចជាធ្វើតេស្ដសមត្ថភាពកីឡាករចំណូលថ្មីទាំងខ្មែរ និងបរទេស ខណៈការប្រកួតនឹងត្រូវធ្វើឡើងនាវេលាម៉ោង ០៣:០០ នាទីរសៀល នៅលើវាលស្មៅនៃទីលាន 7NG ស្របពេលដែលពានរង្វាន់លីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ ២០១៨ នឹងធ្វើការបើករដូវកាលនាដើមខែ មីនា ខាងមុខនេះ។

សូមរំលឹកថា នៅថ្ងៃទី ២៤ នោះក៏មានការប្រកួតមិត្តភាព ២ប្រកួតផងដែរ ពោលគឺ ភ្នំពេញក្រោន ប៉ះ វេស្ទើនភ្នំពេញ នៅលើទីលាននៃកីឡដ្ឋាន RSN ស្របពេល អាសុីអុឺរ៉ុប យូណាយធីត ជួបជាមួយ ព្រះខ័នរាជស្វាយរៀង នៅលើទីលាននៃកីឡដ្ឋាន AEU Sport Park រីឯសម្រាប់ការប្រកួតបើកឆាកលីគកំពូលកម្ពុជា ក្រុមប៉ូលីស នឹងត្រូវជួបជាមួយក្រុមភ្ញៀវ វេស្ទើនភ្នំពេញ នៅថ្ងៃទី ០៣ ខែ មីនា ចំណែកឯ ក្រុម អង្គរថាយហ្គឺរ ត្រូវប៉ះជាមួយ ម្ចាស់ផ្ទះក្រសួងការពារជាតិ នៅថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០១៨ ខាងមុខនេះផងដែរ៕

Police FC vs ATFC

អត្ថបទពាក់ព័ន្ធ៖ ក្លិបអាជីពចំនួន៥ ណាត់គ្នាប្រកួតមិត្តភាពកម្ដៅសាច់ដុំ នៅលើកីឡដ្ឋាន ៣ផ្សេងគ្នា នៅក្នុងសប្តាហ៍នេះ

រូបភាព៖ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ