ក្លិប សូលទីឡូអង្គរ ដាក់ផែនការលើកពានលីគកំពូលកម្ពុជានារដូវកាលដំបូង ( វីដេអូ )

By |

ក្លិបចំណូលថ្មីដែលទទួលបានសិទ្ធឡើងមកលេងលីគកំពូលកម្ពុជារដូវកាល២០១៨ សូលទីឡូអង្គរ បានដាក់ផែនការដោយធ្វើយ៉ាងណាគ្រងជើងឯកនារដូវកាលដំបូងអោយបាន នេះបើយោងតាមសម្តីរបស់គ្រូបង្វឹកលោក Yuki Matsuda ក្រោយបញ្ចប់ការប្រកួតមិត្តភាពយកឈ្នះ ព្រះខ័នរាជស្វាយរៀង ៣ទល់២ កាលពីថ្ងៃទី ពុធ កន្លងទៅ។

« គោលដៅរបស់ក្លិបគឺក្លាយជាជើងឯកលីគកំពូលកម្ពុជា ( រដូវកាល២០១៨ ) និងពូកគេ (គ្រូបង្វឹក និងកីឡាករ ) ក៏កំពុងផ្តោតលើផែនការនោះ » សម្តីរបស់គ្រូបង្វឹកលោក Yuki Matsuda « សម្រាប់ក្តីសង្ឃឹមនៃការគ្រងជើងឯកគឺពិបាកនិយាយ ប៉ុន្តែពួកយើងទាំងអស់គ្នាជឿជាក់ថាអាចធ្វើបាន »។

ជាក់ស្តែងក្លិបមានមូលដ្ឋាននៅខេត្តសៀមរាបមូយនេះពិតជាធ្វើបានល្អនៅក្នុងការត្រៀមខ្លូនមុនបើករដូវកាលដោយ៣ប្រកួត ឈ្នះ ២ និងចាញ់១ ពោលគឺ ចាញ់ភ្នំពេញក្រោន ២ទល់០, ឈ្នះ អគ្គិសនីកម្ពុជា ២ទល់០ និង ព្រះខ័នរាជស្វាយរៀង ៣ទល់២៕