ព្រះខ័នរាជស្វាយរៀង នាំចូលកីឡាករថ្មីសញ្ជាតិកូរ៉េខាងត្បូង ដែលជាសមាជិកបរទេសទី៣សម្រាប់ក្លិប

By |

ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានធ្វើការចុះកិច្ចសន្យានាំយកកីឡាករបរទេសចំណូលថ្មីមានសញ្ជាតិកូរ៉េខាងត្បូង ដែលមានតួនាទីជាខ្សែការពារមកចូលរួមជាមួយក្រុមសម្រាប់ធ្វើការត្រៀមនៅក្នុងពានរង្វាន់លីគកំពូលកម្ពុជារដូវកាល២០១៨។

យោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លិប កីឡាករបរទេសថ្មីទី៣ នេះមានឈ្មោះថា Whoo Hyun គឺជាសមាជិកថ្មីទី៤ សម្រាប់ក្លិបដែលមានមូលដ្ឋាននៅខេត្តស្វាយរៀង មួយនេះនាំចូលជាមួយកិច្ចសន្យារយៈពេលមួយឆ្នាំ។

28336488_1686758518047552_4406248391887588482_o

កីឡាកររូបនេះបច្ចុប្បន្នមានវ័យ៣១ឆ្នាំ ធ្លាប់មានបទពិសោធជោគជាំនៅក្នុងលីគបាល់ទាត់នៃប្រទេសកូរ៉េខាងត្បូង ដោយចាប់ផ្ដើមដំបូងជាមួយក្លិបនៃលីគទី៣កូរ៉េ Seoul Pabal FC មុននឹងផ្លាស់មកចូលរួមជាមួយ ក្រុម Bucheon FC 1995 នៅឆ្នាំ២០០៩ ប្រកបអាជីពនៅលីគទី៣ដូចគ្នា កាលពីឆ្នាំ២០០៩ និងក្លិបចុងក្រោយនៅប្រទេសកំណើត គឺចូលរួមជាមួយក្លិប Daejeon Citizen ប្រកបអាជីពនៅលីគលំដាប់ទី២ កូរ៉េខាងត្បូង

Whoo Hyun ក៏ធ្លាប់មានបទពិសោធជោគជាំផងដែរនៅក្នុងបាល់ទាត់ប្រទេសថៃ ដោយបានចូលរួមជាមួយក្លិបមួយចំនួន ដូចជាក្លិប Police United, Port FC, Air Force Central និងចុងក្រោយជាមួយក្លិប Songkhla United កាលពីឆ្នាំ២០១៧ កន្លងទៅថ្មីៗនេះ។

គួរបញ្ជាក់ថា មកទល់ពេលនេះ ព្រះខ័នរាជស្វាយរៀង បាននាំចូលកីឡាករបាន៤រូបហើយ ដោយរួមមាន កីឡាករសញ្ជាតិអាហ្វ្រិកខាងត្បូង Shane Booysen, សួន សុវណ្ណ, កីឡាករសញ្ជាតិជប៉ុន Daisuke Kobayashi និង Whoo Hyun  នេះផ្ទាល់តែម្ដង៕

 

ចុចអានអត្ថបទ៖ ក្លិប ព្រះខ័នរាជស្វាយរៀង បង្ហាញសមាជិកថ្មីសំខាន់៣រូបទើបចុះកិច្ចសន្យាដំបូងគេបង្អស់នារដូវកាលនេះ

ចុចអានអត្ថបទ៖ ព្រះខ័នរាជស្វាយរៀង នាំចូលកីឡាករថ្មីសញ្ជាតិជប៉ុនមួយរូបដែលជាសមាជិកបរទេសទី២របស់ខ្លួន

 

រូបភាព៖ Preah Khan Reach Svay Rieng FC