ចចាមអារ៉ាម៖ ស៊ាន ភីសារ នឹងចូលរួមជាមួយក្លិបចំណូលថ្មី នៃលីគកំពូលកម្ពុជានារដូវកាល២០១៨

By |

នៅមុននេះបន្តិចខ្សែបម្រើកណ្តាល ស៊ាន ភីសារ បានបង្ហោះសារនៅលើគណនីផ្លូវការរបស់ខ្លួនដោយសរសេរភ្ជាប់ជាមួយឃ្លាយ៉ាងដូច្នេះ « អគុណសំរាប់រយះពេល ១ឆ្នាំ ដែលបានបណ្តុះបណ្តាល និង ផ្តល់ឳកាសដល់រូបខ្ញុំ។ សូជូនពរអោយក្លឹប ថ្នាក់ដឹកនាំ និង ក្រុមកាងារក្លឹបក្រសួងកាពារជាតិទាំងអស់ ជួបតែសំណាងល្អ និងជោគជយ័គ្រប់ភារកិច្ច »។

នេះជាតម្រុយថារូបគេបានសម្រេចធ្វើការចាកចេញពីក្លិប ក្រសួងការពារជាតិ ជាទីដែលរូបគេចំណាយពេលពេញមួយរដូវកាល២០១៧ ក្រោមកិច្ចសន្យាខ្ចីជើងពីក្លិប ភ្នំពេញក្រោន។

យោងតាមប្រភពគួរជឿទុកចិត្តបានបង្ហើបជាព័ត៌មានចចាមអារ៉ាមថា ភីសារ នឹងចូលរួមជាមួយក្លិបចំណូលថ្មីនៃលីគកំពូលកម្ពុជារដូវកាល២០១៨ គឺក្លិប វិសាខា ជាក្រុមមួយដែលកំពុងចាយលុយច្រើនទៅលើទីផ្សារដោះដូរកីឡាករ។

នេះអាចបញ្ជាក់បានថាក្រោយក្លិប វិសាខា បរាជ័យក្នុងការនាំយកកីឡាករ ច្រឹង ពលរដ្ឋ ពីក្លិប ក្រសួងការពារជាតិ ក្លិបបានបង្វែគោលដៅត្រង់កីឡាករមានជំហរលេង និងក្លិបដូចគ្នា ដោយជាកីឡាករ ស៊ាន ភីសារ៕

MCL2017_CMAC_VS_NDM_4908